๑–នាទី​​​ «រឿងដែលខ្មែរគួរដឹង» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross​រដ្ឋ Georgia
ភាគ ๓ យោងតាមប្រវត្តិសាស្ត្ររបស់យួន​នៅឆ្នាំ ๑๘๔๐ កម្ពុជាលែងមានឈ្មោះនៅលើផែនទីពិភពលោកទៅហើយ។
๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតយុទ្ធ របស់ឥណ្ឌា
ជំពូកទី ๘ ស្ដីពី វិទូរ (ភាសាសំស្ក្រឹតប្រែថា ជំនាញ ឆ្លាតវៃ មានប្រាជ្ញា) គឺជាតួអង្គម្នាក់ក្នុងចំណោមតួអង្គដែលគួរឱ្យគោរព និងមានសីលធម៌ល្អបំផុតនៅក្នុងរឿងមហាភារតៈ។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនចម្រៀងមនោសញ្ចេតនា ๑ បទ ឈ្មោះ «អូនស្រឡាញ់តែបងមួយនាក់» របស់អ្នកស្រីឈុនវណ្ណា (RIP ๑๗ មករា ๒๐๑๙) អ្នកចម្រៀងល្បីពីសម័យខ្ញុំនៅរៀនលីស្សេមុនីវង្ស​ ។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុង​ Columbusរដ្ឋ Ohio សូមជូនរឿង​«សំរោងចុងកាល់កោះគ្មានសមុទ្ទ»​ និពន្ធដោយលោកព្រឹទ្ធាចារ្យឱក​សឿម។ (សុំអភ័យទោស ​ភាគ ๑๑ រកមិនបាន) ភាគ ๑๒ ។
๕–នាទី «ពីនេះពី័នោះ» 
នាយករដ្ឋមន្ត្រីសៀមទើបនឹងជាប់ឆ្នោតក្នុងការបោះឆ្នោតបន្ទាន់ម្សិលមិញសន្យាថានឹងធ្វើជញ្ជាំងឬរបងព្រំដែនរវាងប្រទេសទាំង​ពីរ៕