๑–នាទី​​​ «រឿងដែលខ្មែរគួរដឹង» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross​រដ្ឋ Georgia
តាមពិតហើយបើគ្មានបារាំងនៅចន្លោះឆ្នាំ ๑๘๖๒ និង ๑๙๐๗ ទេ ស្រុកខ្មែរច្បាស់ជារលាយសូន្យសុង ដូចសុខោទ័យ អយុធ្យា នគររាជសីមា ។ល។ តែបារាំងក៏ពុំបានជួយរក្សាកម្ពុជាក្រោម ๒๑ ខេត្តឲ្យយើងឡើយ​ព្រោះយើងមិនចេះ ឬមិនអាចរក្សាការពារទឹកដីនេះបានដោយខ្លួនឯង។
๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតយុទ្ធ របស់ឥណ្ឌា
វគ្គទី ๑๒ ជំពូកទី ๗ ស្ដីពីស្ដេច​យាយាទីត្រូវបណ្ដាសាឥសីសុក្រាចារ្យាដែលធ្វើឲ្យក្លាយជាមនុស្សចាស់ត្រូវសុំប្ដូរយកយុវភាពពីបុត្រតែមានតែពុរុបុត្រពៅប៉ុណ្ណោះដែលព្រមដូរយកជរាភាពពីបិតា រាជបុត្រាច្បង ๔ អង្គទៀតសុទ្ធតែបដិសេធ។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនចម្រៀងស្នេហាជាតិខ្មែរក្រោមឈ្មោះ «សឺនគុយ​ឧកញ៉ាមហាបុរស» និពន្ធដោយលោកថាច់ប្រីជាគឿន។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុង​ Columbusរដ្ឋ Ohio សូមជូនរឿង​«សំរោងចុងកាល់កោះគ្មានសមុទ្ទ»​ និពន្ធដោយលោកព្រឹទ្ធាចារ្យឱក​សឿម។ (សុំអភ័យទោស ​ភាគ ๘-๙ ជ្រុះបាត់ទៅណាក៏មិនដឹង) ភាគ ๑๐ ។
๕–នាទី «ពីនេះពី័នោះ»