January 30, 2026កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/01-30-26_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «ព្រះពុទ្ធសាសនា» សូមជូននិទានរឿង «ភិក្ខុពនេចរ» រៀបរៀងឡើងវិញដោយសាស្ត្រាចារ្យឱមណាគ្រីឆ្នាំ ๑๙๖๖ ។ ភាគទី ๑๓ ស្ដីពីវត្តវេឡុវនារាម ឬ វត្តព្រៃឫស្សីនៅក្រុងរាជគ្រឹះ ក្នុងរដ្ឋប៊ីហារបច្ចុប្បន្ន។๒–នាទី «ទស្សនៈលោកកែមឡី» ដែលលោកជាតិហង្សា នឹងបន្តអានកម្រងទស្សនៈសង្គមនិងនយោបាយក្នុងឯកសាររបស់លោកបណ្ឌិតកែមឡីជូនស្ដាប់។ វគ្គនេះនឹងបន្តនិយាយអំពីវិធានដ៏ល្អត្រឹមត្រូវនៃវិស័យកីឡាបាល់ទាត់ប្រៀបធៀបទៅនឹងរឿងនយោបាយកម្ពុជា។๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»សូមជូនភ្លេង ๑ បទប្រគំដោយហ្គីតារនិងគែន របស់វង់តន្រ្តី Inka Gold នៃបងប្អូនជនជាតិអេក្វាឌ័រ Oscar Andres Morales Vega (អ្នកផ្លុំខ្លុយនិងគែន) និង Pablo Santiago Morales Vega (លេងហ្គីតារ) ។ វង់មួយនេះមានទីតាំងនៅ Albuquerque ហើយអ្នកតន្ត្រីទាំងពីរក៏មានជំនាញខាងតន្ត្រីនៃតំបន់ឆ្នេរខាងលិចនៃទ្វីបអាមេរិកខាងត្បូង ដោយលាយបញ្ចូលសំឡេងបុរាណជាមួយនឹងរចនាប័ទ្មសម័យបច្ចុប្បន្ន។ ចម្រៀងនេះឈ្មោះ «Ghost Riders In The Sky!» ។๔–នាទី «សុខភាពយើង»Exosomes ជាកូនថង់តូចជាង Stem Cells រាប់ពាន់ដងអាចដឹកថ្នាំ ដឹកអាហារទៅឲ្យកោសិកាដោយមិនរំខានដល់ប្រព័ន្ធការពារជម្ងឺឡើយ។๕–នាទី «ពីនេះពីនោះ» តុលាការចិនកាត់ក្ដីប្រហារជីវិតពួកម៉ាហ្វីយ៉ាចិន ๑๑ នាក់ក្នុងគ្រួសារ «មិង» ដ៌មានឥទ្ធិពលនៅភូមាពីបទបោកប្រាស់ ឃាតកម្មនិងជួញដូរមនុស្ស។