๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​  និយាយពីការចាំបាច់ដែលកូនខ្មែរក្នុងស្រុកត្រូវតែធ្វើប្រឆាំងនឹងសៀមពីលិចនិងយួនពីកើត​ហើយនៅមានពួកក្បត់ជាតិកញ្ជះបរទេសនៅក្នុងស្រុកនោះទៀត។ តើតស៊ូយ៉ាងណា ធម្មិកព្រហ្មរៀបរាប់។
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុង ប្រទេសបារាំង
ថ្ងៃនេះសូមជូនវគ្គទី ๒ នៃរឿងព្រេងខ្មែរឈ្មោះ «បក្សីចាំក្រុង»​ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» វគ្គទី ๒๐๙ កណ្ឌទី ๗๖
ម្ដងទៀតដែល​ស៊ីម៉ាអ៊ីចាញ់ល្បិចកលសង្គ្រាមរបស់ខុងបេងនៅគយគិមកុកនិងស្រុកហាន់តុង។
๕–នាទី «ពីនេះពីនោះ»
សង្គ្រាម​អ៊ុយក្រែន-រុស្ស៊ីអាចនឹងបញ្ចប់នៅឆ្នាំទី ๕ នេះព្រោះមានកិច្ចចរចាត្រីភាគី អ៊ុយក្រែន-អាមេរិក-រុស្ស៊ី។
សូមជូនភាគបញ្ចប់នៃវេទិកាកម្ពុជាមាតុភូមិយើង របស់សមាគមខ្មែរចំណាកស្រុកនិងក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ លើកទី ๗๔ ថ្ងៃទី ๒๑ មករា ๒๐๒๖ ក្រោមប្រធានបទ «តើជម្លោះថៃ-ខ្មែរនឹងត្រូវបន្តរហូតដល់ពេលណា?»
ដោយមានលោកសោមកុលវឌ្ឍន៍ពីប្រទេសកាណាដានិង​លោកប៉ែនវ៉ាណូ និងលោកម៉មអង់ដ្រេរាហ៊ុល ពីប្រទេសបារាំង​ជាវាគ្មិន៕