๑–នាទី «សាសនាសាកល»​
ក្រុមភេរវកម្ម​និងក្រុមជ្រុលនិយម​ខុសគ្នាយ៉ាងណាដែរ?
គ្រិស្តសាសនិក ๕๐๐๐๐ នាក់នៅនីហ្សេរីយ៉ា​ត្រូវពួកបូកូហារ៉ាំ អ៊ីស្លាមនិយមសម្លាបរង្គាល។
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» សូមជូន​វគ្គបញ្ចប់នៃកិច្ចពិភាក្សារបស់អ្នកស្រីតំណាងនារីខ្មែរមួយរូបជាមួយ សាស្រ្ដាចារ្យ អាំង ជូលាន ផ្នែកនរវិទ្យាអំពី​តួនាទីរបស់ស្ត្រីក្នុងភពអរូបិយ នៃសង្គមខ្មែរ។​
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ចូលឆ្នាំថ្មី» ច្រៀងជាភាសាជនជាតិភាគតិច​និងភាសាខ្មែរ។
๔–នាទី «ពីនេះពីនោះ»
យោធាថៃបានដោះលែងទាហានខ្មែរ ​๑๘ នាក់ឲ្យត្រឡប់មកកម្ពុជាវិញតាមច្រកខេត្តប៉ៃលិន​ព្រឹក ๓๑ ធ្នូនេះ។

ពលរដ្ឋជិត ១៥.០០០ នាក់បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញហើយបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់នៅសល់ជាងកន្លះលាននាក់ទៀតស្ថិតនៅក្នុងជំរំជនភៀសសឹកនៅឡើយ៕