December 27, 2025កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/12-27-25_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «ជួបនឹងធម្មិកព្រហ្ម» និយាយពីខ្មែរចាំបាច់ត្រូវតែរៀនតាមគំរូអ៊ីស្រាអែលក្នុងវិស័យនានាដូចជាសេដ្ឋកិច្ច កសិកម្ម ផលិតលោហៈ សន្តិសុខ ដឹកជញ្ជូននិងការផ្គត់ផ្គង់អាវុធយុទ្ធភ័ណ្ឌ។ស្រីៗយូដានាំគ្នាទិញកាំភ្លើងនិងស្ពាយកាំភ្លើងទៅផ្សារព្រោងព្រាតចាប់តាំងពីពួកហាម៉ាស់វាយប្រហារទៅលើអ៊ីស្រាអែលពីតំបន់ហ្កាហ្សានៅថ្ងៃ ๗ តុលា ๒๐๒๓ នោះមក។๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុង ប្រទេសបារាំងស្ដីពីកម្ពុជាសម័យចេនឡារួម រាជ្យฺ่ព្រះបាទភវវរ្ម័ននិងជ័យវរ្ម័នទី ๑ សតវត្សទី ๗ ។๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។๔–នាទី «និទានចិន» រឿង «សាមកុក» វគ្គទី ๒๐๑ កណ្ឌទី ๗๓ស៊ូម៉ាអ៊ីនៃកុកឆៅវេយឬនគរវេយ ចាញ់កលបញ្ឆោតភ្នែករបស់ខុងបេងឬ ស្ហ៊ូកឹលាងនៃកុក ស្ហ៊ូហាន់របស់ឡៅពីក្នងការប្រឈមមុខគ្នាឯស្រុកសេសៀ។๕–នាទី «ពីនេះពីនោះ»ទាហានសៀមគាស់បំផ្លាញរូបបដិមាព្រះវិស្ណុនៅច្រកអានសេះធ្វើឲ្យប្រទេសឥណ្ឌាអាក់អន់ចិត្តតែសៀមដោះសារថាមិនមែនរបស់ជាទីសក្ការៈបូជា។