๑–នាទី «ព្រះពុទ្ធសាសនា» វគ្គទី ๘ នៃនិទានរឿង «ភិក្ខុពនេចរ» រៀបរៀងឡើងវិញដោយសាស្ត្រាចារ្យ​ឱមណាគ្រី​ឆ្នាំ ๑๙๖๖​ ។
អធិប្បាយថាតើភិក្ខុព្រះពុទ្ធសាសនាកាន់វិន័យទាំង ๒๒๗ សិក្ខាបទបានដោយវិធីណា។
នាទី «ទស្សនៈលោកកែមឡី» ដែលលោកជាតិហង្សា​ នឹងបន្តអានកម្រងទស្សនៈសង្គមនិងនយោបាយក្នុងឯកសាររបស់លោកបណ្ឌិតកែមឡីជូនស្ដាប់។
លោកកែមឡីក្រើនរំលឹកខ្មែរអំពីភាពពុករលួយក្នុងសង្គមព្រោះមេដឹកនាំគិតតែពីរកលុយដោយបង្វឹកយុវជនឲ្យសេពសុរាមេរ័យភ្នាល់ល្បែងស៊ីសងប្រព្រឹត្តអំពើពាលាអាវ៉ាសែ​ ។ល។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនភ្លេងគ្រិស្តម៉ាសប្រគំដោយវង់តន្ត្រីរបស់អ្នកលេងវីយូឡុងនិងកុងឌុចទ័រជនជាតិហុល្លង់ Andre Rieu និងភ្លេងសរសើរកំណើតព្រះយេស៊ូ ๑ បទទៀតឈ្មោះ Feliz Navidad ។
๔–នាទី «ពីនេះពីនោះ» ចម្លើយទៅនឹងសំនួរថាតើជម្លោះខ្មែរ-សៀមពេលនេះនឹងអាចដោះស្រាយបានដោយវិធីណា។​​នៅរកចម្លើយមិនទាន់ឃើញ។
អ្នកនាំពាក្យផ្កាយបីនៃក្រសួការពារជាតិម៉ាលីសុជាតាប្រាប់ថាសៀមបានបញ្ជូនកប៉ាលហោះមកទម្លាក់គ្រាប់បែក ๔๐ គ្រាប់និងថ្នាំពុលលើភូមិជោគជ័យ ឃុំអូរជ្រៅ។