๑–នាទី «ព្រះពុទ្ធសាសនា» សូមជូននិទានរឿង «ភិក្ខុពនេចរ» រៀបរៀងឡើងវិញដោយលោកសាស្ត្រាចារ្យ​ឱមណាគ្រី​ឆ្នាំ ๑๙๖๖
វគ្គទី ๖ ស្ដីពីមោហចរិត​បើបណ្ដោយឲ្យវាគ្រប់គ្រងសតិយើងបានហើយ ក៏នឹងនាំឲ្យមានវិប្បដិសារ។
នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សា​ ដែលលោកនឹងបន្តអានកម្រងទស្សនៈសង្គមនិងនយោបាយក្នុងឯកសាររបស់លោកបណ្ឌិតកែមឡី។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងពាក់កណ្ដាលបារាំងពាក់កណ្ដាលអង់គ្លេស ๑ បទឈ្មោះ «Comment ça va» ច្រៀងដោយអ្នកចម្រៀងហ្វីលិព្វីនឈ្មោះ Filipina Charm (មន្តស្នេហ៍ក្រមុំហ្វីលិព្វីន) ។
๔–«នាទីវេទិកាសេរី » សូមជូនបទសម្ភាសន៍របស់លោកនេត្រ​សត្យានៅអាល្លឺម៉ាញ ជាមួយលោក​វឌ្ឍនៈនៅប្រទេសបារាំងស្ដីពីគ្រោះថ្នាក់ដែលប្រទេសកម្ពុជានឹងប្រឈមនៅចុងឆ្នាំ ๒๐๑๕ កម្ពុជានឹងមានតួនាទីដ៏សំខាន់ក្នុងការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ។
នៅក្រោម AEC របបអាខ្វាងបានសង្កត់ធ្ងន់លើការធ្វើសមាហរណកម្មក្នុងតំបន់ និងការរៀបចំសម្រាប់ឱកាសសេដ្ឋកិច្ចកាន់តែច្រើន រួមជាមួយនឹងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអន្តោប្រវេសន៍សំខាន់ៗ និងការរុករកការផ្លាស់ប្តូរនយោបាយផ្ទៃក្នុង​ដែលនឹងជាឱកាសឲ្យបរទេសជាពិសេសយួនហូរចូលមកដណ្ដើមទឹកដីនិងមុខរបររបស់ខ្មែរ។
๕–នាទី «ពីនេះពីនោះ»
ខ្មែររាប់សិបម៉ឺននាក់ត្រូវភៀសខ្លួនពីតំបន់ជាយដែនដោយសារសង្គ្រាមបង្កដោយយោធាសៀម។
វេទិកាកម្ពុជាមាតុភូមិយើង ២០២៥ ​លើកទី ๗๑ របស់យុទ្ធនាការសាមគ្គីសហគមន៍ខ្មែរក្រៅប្រទេស និង​ ក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ កាលពីថ្ងៃពុធ ទី ๑๐ ធ្នូ ๒๐๒๕​ ។
សូមជូន​វគ្គទី ๒ នៃវេទិកា ๒ សប្ដាហ៍ម្ដងដែលមានលោកសោមកុលវឌ្ឍន៍ជាពិធីករ និងលោកប៉ែនវ៉ាណូ​និង ម៉ម​អង់ដ្រេ រាហ៊ុល​ជាវាគ្មិន វិភាគរឿងអនាគតរបបរបស់កម្ពុជា៕