December 9, 2025កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/12-09-25_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «វេទិកាសេរី» រៀបរៀងដោយលោកនួនសុខវ៉ាងពី Norcross, GA និយាយពីអំពើឈ្លានពានរបស់សៀមពីខាងលិចនិងយួនពីខាងកើត។នៅសតវត្សទី ๑๙ ខ្មែរត្រូវឈ្លានពានទាំងដោយពួកចោរសៀមទាំងដោយពួកចោរយួន។๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតៈ របស់ឥណ្ឌាជំពូកទី ๔ ៖ ព្រះចៅសាន្តានុលង់ស្នេហ៍សត្យាវតី តែជាប់លក្ខខណ្ឌត្រូវថ្វាយបល្ល័ង្កដល់រាជបុត្ររបស់សត្យាវតីមិនមែនទេវព្រ័តឬ ភីស្មៈដែលជាបុត្រជាមួយព្រះមេគង្គា។๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»សូមជូនចម្រៀងស្នេហាជាតិ ๑ បទឈ្មោះ «សម្រែកឈាមខ្មែរ» ច្រៀងដោយអធិរាជភ្លេងខ្មែរស៊ីនស៊ីសាមុត។๔–នាទី «សង្គមវិជ្ជា» ដោយលោកខេងខេមរៈ នៃក្រុង Columbusរដ្ឋ Ohio សូមជូនរឿង«ស្នេហ៍ពិតរបស់ខ្ញុំ» ។๕–នាទី «ពីនេះពី័នោះ» សៀមអះអាងថាបានកម្ទេចកាស៊ីណូនៅទល់ខេត្តស្រះកែវព្រោះជាឃ្លាំងគ្រាប់ផ្លោងកាំភ្លើងយន្តនិងអាវុធផ្សេងៗសម្រាប់វាយប្រហារទៅលើសៀម។សៀមគម្រាមថានឹងកម្ទេចកាំជ្រួចហ្វូងធុន PHL-03 របស់ខ្មែរ ក្រោយបានវាយប្រហារទៅលើកាស៊ីណូនៅក្បែរព្រំដែនទល់នឹងខេត្តស្រះកែវ ដោយអះអាងថាជាឃ្លាំងគ្រាប់ឃ្លាំងអាវុធសម្រាប់វាយប្រហារទៅលើដីសៀម។