December 5, 2025កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/12-05-25_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «ព្រះពុទ្ធសាសនា» សូមជូននិទានរឿង «ភិក្ខុពនេចរ» រៀបរៀងឡើងវិញដោយលោកសាស្ត្រាចារ្យឱមណាគ្រីឆ្នាំ ๑๙๖๖វគ្គទី ๕ ស្ដីពីភាពល្ងង់របស់មនុស្សដែលតែងតែយល់ខុសថាអ្វីៗ ដែលខ្លួនរកបានដូចជាផ្ទះនិងទ្រព្យសម្បត្តិ សុទ្ធតែជារបស់ខ្លួន ហើយកើតទុក្ខពេលបាត់បង់វា។๒–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សា (ឆ្វេងដៃ) ពីរដ្ឋមីនីសូតាស្ដីពីជីវប្រវត្តិលោកសឺងង៉ុកថាញ់ (ស្ដាំដៃ)ដោយលើកយកកំណត់ហេតុអំពីជីវិតតស៊ូរបស់លោកសឺងង៉ុកថាញ់ដោយលោកឡឹកសំអឿនហៅផ្កាយព្រឹកមកអានជូនស្ដាប់។๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»សូមជូនបទ «Let It Be» របស់ The Beatles ច្រៀងដោយ អ្នកចម្រៀងចិញ្ចើមថ្នល់ Leire និងអ្នកចម្រៀងអាសាស្ម័គ្រនិរនាមម្នាក់។๔–«នាទីវេទិកាសេរី » សូមជូនបទសម្ភាសន៍របស់លោកនេត្រសត្យានៅអាល្លឺម៉ាញ ជាមួយលោកវឌ្ឍនៈនៅប្រទេសបារាំងបញ្ជាក់ថា ប្រជាជនខ្មែរទាំងក្នុងទាំងក្រៅប្រទេសទាមទារការប្ដូរផ្លាស់ (សម្ភាសន៍នេះធ្វើឡើងកាលពីឆ្នាំ ๒๐๑๕ គឺ ๑๐ ឆ្នាំមកហើយ) ។๕–នាទី «ពីនេះពីនោះ»អាជ្ញាធរ FBI DEA Police DHS Ice បុកទម្លាយមូលដ្ឋានក្រុមកាកតែលគ្រឿងញៀន ពីម៉ិចស៊ិក កូឡុំប៊ី ក្វាតេម៉ាឡាលាក់បំបាំងខ្លួននៅតាមស្ថាប័នរដ្ឋរបស់អាមេរិក។