November 25, 2025កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/11-25-25_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «វេទិកាសេរី» រៀបរៀងដោយលោកនួនសុខវ៉ាងពី Norcross, GA យួនលើកទ័ពលុកលុយកម្ពុជាថ្ងៃ ๗ មករា ๑๙๗๙ ដើម្បីជួយសង្គ្រោះកម្ពុជាឬសម្លាប់កម្ពុជា?๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតៈ របស់ឥណ្ឌាជំពូកទី ๒ ៖ សាន្តានុដឹងការពិតស្ដីពីបណ្ដាសាទាំង ๒ ប្រការដែលព្រះមេគង្គាត្រូវធ្វើតាមនិងកំណើតរបស់ភិស្មៈ ។๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»សូមជូនចម្រៀងពីតំបន់ឥណ្ឌាខាងត្បូង ឈ្មោះ «Vasanthi» ក្រោមការដឹកនាំរបស់លោក Anirudh Varma និងច្រៀងដោយបណ្ឌិត Sowmya Garucharan រៀបរាប់អំពីធម្មជាតិនៃរដូវស្សា។๔–នាទី «សង្គមវិជ្ជា» ដោយលោកខេងខេមរៈ នៃក្រុង Columbusរដ្ឋ Ohio ណែនាំឲ្យស្គាល់នារីខ្មែរ ๔ នាក់ដែលមិនព្រមអស់សង្ឃឹមបន្តតស៊ូទាល់តែសម្រេចជោគជ័យជីវិតក្នុងសង្គម។ ភាគ ๘។ (រូបថតនារីទាំង ๔ ជារូបសន្មត)๕–នាទី «ពីនេះពី័នោះ» តំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ ๒๓ តុលារបស់លោកសមរង្ស៊ីបានទៅទាក់ទងនឹងតុលាការ ICJ នៅក្រុងឡាអេដើម្បីប្ដឹងចោរសៀម។ទឹកដីពណ៌ក្រហមរបស់អ៊ុយក្រែន ត្រូវប្រគល់ឲ្យរុស្ស៊ីបើចង់បញ្ចប់សង្គ្រាម ដែលការនេះត្រូវជជែកគ្នាទៀត៕