๑–នាទី «ជួបនឹងធម្មិកព្រហ្ម» និយាយអំពីការចាំបាច់ដែលខ្មែរត្រូវតែមានជីវភាពធូរធារ​ដើម្បីការពារទឹកដី​ដោយពង្រីកកសិកម្មនិងចេះច្នៃប្រឌិតកសិផល
ដូចជាធ្វើការរក្សាផលិតផលដោយប្រើគ្រឿងសម្ងួតអាហារ​និងផ្លែឈើ Jerky-Fruit Dehydrators ចៀសវាងប្រើថ្នាំគីមី។

๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិនឆេងស៊ន វគ្គទី ๔๔​

ស្ដីពីចរិតខ្លាំងរបស់ខ្មែរក្នុងចក្ខុវិស័យជនបរទេស គឺបើខ្មែរផឹក​ ផឹកទាល់តែគេសែង ផឹកហើយដើរខ្លួនឯង ផឹកធ្វើអី?
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «កូនស្រីយើងអាយុ ๕ ឆ្នាំ» ច្រៀងដោយលោកអាប់ ឌុលសារី។
๔–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๑๙๐ កណ្ឌទី ๖๗-๖๘
ជូកឹលៀង​ឬ ខុងបេងផ្ចាញ់​បេងហេកនិងបេងហ៊ីវម្ដងហើយម្ដងទៀតដើម្បីបង្ហាញឲ្យឃើញថាគ្មានអ្នកយុទ្ធសាស្ត្រណាពូកែជាងគាត់ឡើយ។
๕–នាទី «ពីនេះពីនោះ»
ដំណឹងជុំវិញជម្លោះព្រំដែនខ្មែរនិងសៀម លោកត្រាំថាស្ថានការណ៍ល្អប្រសើរឡើង​លោកបាននិយាយជាមួយមេដឹកនាំប្រទេសទាំងពីរតាមទូរស័ព្ទកាលពីថ្ងៃសុក្រម្សិលម្ង៉ៃ។