๑–នាទី «ព្រះពុទ្ធសាសនា»
សូមជូនសៀវភៅរឿង «ភិក្ខុពនេចរ» និពន្ធដោយលោកសាស្ត្រាចារ្យ​ឱមណាគ្រី​នៅឆ្នាំ ๑๙๖๖ វគ្គទី ๒ ស្ដីពី «ខ្លួនទីពឹងខ្លួន​» ។
នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សា​(ឆ្វេងដៃ) ពីរដ្ឋមីនីសូតាស្ដីពីជីវប្រវត្តិលោកសឺងង៉ុកថាញ់​(ស្ដាំដៃ)​
ដោយលើកយកកំណត់ហេតុអំពីជីវិតតស៊ូរបស់លោកសឺងង៉ុកថាញ់ដោយលោកឡឹកសំអឿនហៅផ្កាយព្រឹកមកអានជូនស្ដាប់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «កន្សែងផ្សងស្នេហ៍» ច្រៀងដោយហ៊ឹមស៊ីវន។
๔–នាទី «វប្បធម៌អក្សរសាស្ត្រ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុងពីក្រុង Skokie រដ្ឋ Illinois​
សូមលើកយកចរិតខ្មែរនិងយួនយកមកពិគ្រោះពិចារណា។
๕–នាទី «ពីនេះពីនោះ»
វគ្គបញ្ចប់ នៃវេទិកាកម្ពុជាមាតុភូមិយើង ២០២៥ ​លើកទី ๖๙ របស់យុទ្ធនាការសាមគ្គីសហគមន៍ខ្មែរក្រៅប្រទេស និង​ ក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ កាលពីថ្ងៃពុធ ទី ๑๒ វិច្ឆិកា ๒๐๒๕ ដោយមាន៖
๑- លោកសោម កុលវឌ្ឍន៍នៅកាណាដាជាមជ្ឈន្តិកី​ ๒-​ លោកប៉ែន វ៉ាណូ និង ๓- លោកម៉ម រាហ៊ុល អង់ឌ្រេនៅបារាំងជាវាគ្មិន។
ក្រោមប្រធានបទថា «តើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ๒๓ តុលា ๑๙๙๑ នៅមានសុពលភាពដែរឬទេ?»