November 7, 2025កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/11-07-25_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «ព្រះពុទ្ធសាសនា»សូមជូនសៀវភៅរឿង «ភិក្ខុពនេចរ» ស្ដីពីសង្ឃ ๑ រូបដែលត្រាច់ចរទៅទីនានានៅជម្ពូទ្វីបដែលព្រះដ៏មានព្រះភាគធ្លាប់បាននិមន្តទៅ។សៀវភៅនេះនិពន្ធដោយលោកសាស្ត្រាចារ្យឱមណាគ្រីនៅឆ្នាំ ๑๙๖๖ ។ វគ្គទី ๑ ។๒–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សា(ឆ្វេងដៃ) ពីរដ្ឋមីនីសូតាស្ដីពីជីវប្រវត្តិលោកសឺងង៉ុកថាញ់(ស្ដាំដៃ)ដោយលើកយកកំណត់ហេតុអំពីជីវិតតស៊ូរបស់លោកសឺងង៉ុកថាញ់ដោយលោកឡឹកសំអឿនហៅផ្កាយព្រឹកមកអានជូនស្ដាប់។๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»សូមជូនបទ «កូលាបបាត់ដំបង» របស់លោកស៊ីនស៊ីសាមុតច្រៀងឡើងវិញដោយកៃ។๔–នាទី «វប្បធម៌អក្សរសាស្ត្រ» ដោយលោកម៉ុងប៉ាពីយ៉ុងពីក្រុង Skokie រដ្ឋ Illinoisអធិប្បាយពីន័យនៃពាក្យថាម្ដាយបំពេកូនក្នុងសង្គមខ្មែរ។๕–នាទី «ពីនេះពីនោះ»តើអាទីចេនហ្ស៊ីប្រើវិធីចំហយ៉ាងណាចាប់ដៃនឹងស្ដេចបនកាស៊ីណូម៉ាកាវអាល់វិនចៅលាងលុយកខ្វក់រាប់ម៉ឺនលានដុល្លារ?