๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA​
ដាច់ខែតុលាគឺជាថ្ងៃបុណ្យខ្មោច Halloween ​នៅអាមេរិក​និង
កាណាដា ក្មេងៗចេញដើរគោះទ្វារសុំស្ករគ្រាប់មាត់ក៏ស្រែកថា
«Trick or Treat!»
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒»
របស់លោក​វ៉ាន់ឌីកាអុន វគ្គទី ๕๐
លទ្ធផលការបោះឆ្នោតឆ្នាំ ๑๙๙๘ ត្រូវបក្ខប្រឆាំងចោទថា
មិនស្អាតស្អំ មានការលួចបន្លំសន្លឹកឆ្នោត។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ចម្ប៉ាបាត់ដំបង» កំណែ AI ជាភាសាអង់គ្លេស​
ស្ដាប់លេងៗ ពិរោះម្យ៉ាងទៅដែរ។
๔–នាទី «សៀវភៅខ្មែរ» សូមជូនរឿង «ពលឯក» រៀបរៀង
ដោយលោកអាចារ្យវង់ឈឺន កាលពីឆ្នាំ ๑๙๕๒
វគ្គទី ๖ ឪពុកម្ដាយពលឯកនិងអនុជាកើតទុក្ខវេទនានឹកកូនៗ។
๕–នាទី «ពីនេះពីនោះ» 
រដ្ឋអាជ្ញាតុលាការសហព័ន្ធអាមេរិកក្រុងញ៉វយ៉កលោក Joseph
Nocella Jr.បានចោទប្រធានក្រុមហ៊ុន Prince Group លោក
Chen Zhi ទីប្រឹក្សាហ៊ុនខ្វាងពីបទបោកបញ្ឆោត​លាងលុយកខ្វក់
និងជួញដូរមនុស្ស ដែលគេរំពឹងថានឹងត្រូវប្រឈមការជាប់គុក
រហូតដល់ ៤០ ឆ្នាំ ប្រសិនបើបុរសចិនសញ្ជាតិខ្មែររូបនេះត្រូវតុលា
ការកាត់ទោស។
«វេទិកាកម្ពុជាមាតុភូមិយើង ២០២៥»​លើកទី ๖๗ របស់«យុទ្ធនា
ការសាមគ្គីសហគមន៍ខ្មែរក្រៅប្រទេស» និង«ក្រុមប្រឹក្សា ๒๓ តុលា
๑๙๙๑» នៅថ្ងៃពុធ ទី ๑๕ តុលា ឆ្នាំ ๒๐๒๕ ក្រោមប្រធានបទថា
«អនាគតរដ្ឋាភិបាលឯករាជ្យ ๒๓ តុលា និងបុច្ឆា៖ តើលោកសម
រង្ស៊ីជានរណា?»
ដោយមាន ๑- លោកសោម កុលវឌ្ឍន៍នៅកាណាដាជាមជ្ឈន្តិកី​
๒-​ លោកប៉ែន វ៉ាណូ នៅបារាំងនិង ๓- លោកម៉ម រាហ៊ុល អង់ឌ្រេ
នៅបារាំង ជាវាគ្មិន៕