๑–នាទី «សាសនាសាកល»​ ​មេរៀនជាសម្លេងស្ដីពី «សាសនា
ឥស្លាម​និងពួកមូស្លីម» ក្នុងក្រសែភ្នែករបស់ពួកគ្រិស្ទាននៃ
អង្គការ​ «ផ្លូវពិត»
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» សូមជូនសុន្ទរកថា
ស្ដីពីតំបន់អង្គរ វគ្គទី ๖ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «Le Chant des Partisans» ដែលជាចម្រៀងសរសើរ
បារមីរបស់ក្រុមតស៊ូព្រៃម៉ាគីស៍បារាំងប្រឆាំងនឹងពួកអាឡឺម៉ង់
ហ្វាស៊ិស្ត ក្នុងសង្គ្រាមលោកលើកទី ๒ ។​​ បទនេះនិពន្ធនាក្រុង
ឡុងដ្រ៍ដោយអ្នកចម្រៀងជនជាតិរុស្ស៊ី Anna Marly កាលពីឆ្នាំ
๑๙๔๑ ដោយសរសេរជាភាសារុស្ស៊ី ​ចំណែកឯទំនុកច្រៀងភាសា
បារាំងសរសេរឡើងដោយ Joseph Kessel និង Maurice Druon
កាលពី​ខែឧសភា ๑๙๔๓ ។ ​ខាងក្រោមនេះគឺទំនុកច្រៀង….

Ami, entends-tu le vol noir des corbeaux sur nos plaines ?
Ami, entends-tu les cris sourds du pays qu’on enchaîne ?
Ohé ! partisans, ouvriers et paysans, c’est l’alarme !
Ce soir l’ennemi connaîtra le prix du sang et des larmes…
Montez de la mine, descendez des collines, camarades
Sortez de la paille, les fusils, la mitraille, les grenades…
Ohé ! les tueurs, à la balle ou au couteau tuez vite !
Ohé ! saboteur, attention à ton fardeau… dynamite !
C’est nous qui brisons les barreaux des prisons pour nos frères,
La haine à nos trousses et la faim qui nous pousse, la misère…
Il y a des pays où les gens au creux du lit font des rêves
Ici, nous, vois-tu nous on marche et nous on tue, nous on crève…
Ici, chacun sait ce qu’il veut, ce qu’il fait quand il passe…
Ami, si tu tombes un ami sort de l’ombre à ta place.
Demain, du sang noir séchera au grand soleil sur les routes.
Sifflez compagnons, dans la nuit la liberté nous écoute…

សម្លាញ់អើយ តើអ្នកឮសត្វក្អែកខ្មៅនៅលើវាលទំនាបរបស់យើងទេ?
សម្លាញ់ ​តើ​អ្នក​ឮ​សម្រែក​យំ​របស់​ប្រទេស​ដែលជាប់​ច្រវាក់របស់យើង​ទេ?
ណែកនយើងដែលជាកងឈ្លប កម្មករ និងកសិករ! នេះគឺជាសញ្ញាអាសន្ន!
យប់នេះសត្រូវនឹងស្គាល់តម្លៃឈាមនិងទឹកភ្នែក…
សម្លាញ់អើយ! ចូរឡើង​ពី​អណ្ដូងរ៉ែ ចូរចុះ​​ពី​ភ្នំមក​។
យកចេញពីចំបើងនូវ កាំភ្លើង គ្រាប់និង គ្រាប់បែកដៃ…
ណែកនយើងដែលជាពេជ្ឈឃាតទាំងឡាយ​សម្លាប់​កុំបង្អង់ ​មិនថាដោយ​
គ្រាប់​កាំភ្លើង​ឬ​កាំបិតឡើយ!
ណែកនយើងខាងកងវិនាសកម្ម អ្នកត្រូវប្រយ័ត្នបន្ទុករបស់អ្នក …គឺគ្រាប់ផ្ទុះ!
យើងជាអ្នកវាយបំបែកគុកដើម្បីបងប្អូនយើងដែលពេញទៅដោយក្ដីស្អប់
ខ្ពើម ភាពអត់ឃ្លាន និង ភាពក្រីក្រដែលជំរុញយើងឲ្យឈានទៅមុខ …
មានប្រទេសដែលមនុស្សគេដេកសុបិនសប្បាយនៅលើគ្រែរបស់ពួកគេ។
តែនៅទីនេះ យើង អ្នកឃើញទេ យើងដើរ យើងសម្លាប់ ហើយយើងត្រូវគេសម្លាប់…
នៅទីនេះគ្រប់គ្នាដឹងថាពួកគេចង់បានអ្វី ធ្វើអ្វីនៅពេលពួកគេឆ្លងកាត់…
សម្លាញ់ ​បើអ្នក​ដួលក៏នឹងមានកនយើង​ចេញ​ពីទីកំបាំង​មកច្បាំងជួសអ្នក។
ថ្ងៃស្អែកឈាមខ្មៅនឹងស្ងួតក្រៀមក្រោមកំដៅព្រះអាទិត្យនៅលើថ្នល់។
ហួចឡើងសម្លាញ់ នៅពេលយប់សេរីភាពនឹងស្តាប់យើង…៕
๔–នាទី «សុខភាពយើង»​ 
វីតាមីន A, D, E និង K ជាវីតាមីនរលាយក្នុងខ្លាញ់​គ្រោះថ្នាក់។
๕–នាទី «ពីនេះពីនោះ» 
ដីស្រុតកណ្ដាលក្រុងបាងកកទល់នឹងមន្ទីរពេទ្យ វ៉ៈឈីរ៉ៈ សង្កាត់
សាមសេន​ខណ្ឌឌុស៊ិត។