๑–នាទី «សាសនាសាកល»​ ​តបទៅនឹងចម្ងល់រឿងឥស្លាម
ពាក្យថា «ឥស្លាម» «មូស្លីម» និង «ចាម» ដូចគ្នា -​ខុសគ្នា
យ៉ាងណា?
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» 
បទសម្ភាសន៍ស្ដីពីប្រវត្តិពិធីបុណ្យអុំទូកឆ្លើយទៅនឹងសំនួរ
លោកគីសុខលីមនៃកាសែតថ្មី-ថ្មី។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ទិដ្ឋភាពបុណ្យអុំទូក» ច្រៀងដោយទូចស៊ុននិច។
๔–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង
Columbus រដ្ឋ Ohio ដោយថ្ងៃនេះលោកបន្តអានសៀវភៅឈ្មោះ
«សំរោងចុងកាល់កោះគ្មានសមុទ្រ» និពន្ធដោយលោកឱកសឿម។
ភាគទី ๒๘ សិរិមតៈ លន់នល់ និង​អ៊ិនតាំ​ចាត់ទុកថាជាមេ
ផ្ដួចផ្ដើមការប្ដូររបបពីរាជានិយម​មកជាសាធារណរដ្ឋនិយម
ទាំងដែលខ្មែរភាគច្រើនមិនស្គាល់ន័យនៃពាក្យថាសាធារណរដ្ឋ
និយមពិតប្រាកដផងទេ។
๕–នាទី «ពីនេះពីនោះ» 
តើអាមេរិកឈ្នះ ចិនចាញ់ ឬ​ចិនចាញ់ អាមេរិកឈ្នះ នៅក្នុង
កិច្ចចរចាបញ្ចប់សង្គ្រាមពន្ធគយនៅក្រុងហ្សឺណែវកាលពីថ្ងៃចន្ទ?