๑–«នាទីសាសនាសាកល»​ ​ណែនាំឲ្យស្គាល់សាសនារបស់ព្រះយេស៊ូ
គ្រិស្ត
គម្ពីរប៊ីបមាន ๒ ផ្នែក៖​ គម្ពីរសញ្ញាចាស់ (Old Testament) ស្ដីពីការ
យាងមកនៃព្រះអង្គសង្គ្រោះ និង​គម្ពីរសញ្ញាថ្មី (New Testament)
ជាកំណត់ត្រានៃព្រះជន្មនិងការងារបម្រើរបស់ព្រះយេស៊ូគ្រិស្ត។
๒–«នាទីជួបនរវិទូបណ្ឌិតអាំងជូលាន» 
វគ្គបញ្ចប់​ទី ๔ នៃបាឋកថាអំពីអង្គរ តើខ្មែរបោះបង់ចោល
អង្គរកាលពីសតវត្សទី ๑๕ មែនឬ?
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ចូលឆ្នាំហើយម៉ែ» និពន្ធទំនុក​ច្រៀង​និងទំនុកភ្លេង
ដោយ វង្សផានិត្យ និពន្ធបទភ្លេងនិងសម្រួលតន្រ្តីដោយ ថនថាក់​
និងច្រៀងដោយកញ្ញាម៉ូ វ៉ាន់ធីតា។
๔–«នាទីសង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង
Colombus រដ្ឋ Ohio ដោយថ្ងៃនេះលោកបន្តអានសៀវភៅឈ្មោះ
«សំរោងចុងកាល់កោះគ្មានសមុទ្រ» និពន្ធដោយលោកឱកសឿម។
ភាគ ๒๕ ស្ដីពីគុណូប្បការៈរបស់គ្រូនៅសំរោងចុងកាល់​និង
កតញ្ញុតាធម៌របស់សិស្សមានលោក​​​​ឱកសឿមម លាភឡឹង​និង
អ៊ុកប៉ាតជាដើម (ដោយគ្មានរូបបងអ៊ុកប៉ាតនិងលាភឡឺង
ខ្ញុំសុំយករូបលោកថាច់តាន់តារាអតីតមន្ត្រីយោធានិង​ឆាំង
សុងអតីតរដ្ឋមន្ត្រីក្រសួងពត៌មានសម័យសាធារណរដ្ឋខ្មែរយក
មកអមរូបលោកអតីតតំណាងរាស្ត្រឱកសឿមទៅចុះ។
๕–«នាទីពីនេះពីនោះ»