๑–«នាទីប្រលោមលោក»
នៅឆ្នាំ ๑๙๔๑ បារាំងចាប់ «អាធុល» បន្តុបឲ្យគ្រងរាជ្យពេល
ព្រះជន្មទើបតែ ๑๙​ វស្សាដោយស្មានខុសថាស្ដេចនេះមិនល្មោភ
កាមមានហារិមដូចពួកខ្សែស៊ីសុវត្ថិ តែទ្រង់អឹមអៀនបានតែ
๕ ខែក៏យកនាងរបាំព្រះរាជ្យទ្រព្យសល់ពីហ្លួងមុនីវង្សឈ្មោះផាត់
កាញុលជាជាយា ហើយថែមបានម្ដាយមីងឯងនិងអ្នកកន្ទៀត
ជាច្រើននាក់តាមតែឱកាស។
នៅឆ្នាំ ๑๙๕๕ ទ្រង់បាន Paule-Monique Izzi បុត្រីបារាំងកាត់
អ៊ីតាលី​ Jean- François Izzi​ នៅយួនខាងត្បូងជាជាយាជាប់គាំង
ពីពេលនោះមកព្រោះស្នេហ៍កូនកាត់យួនបារាំងខ្លាំងក្លាណាស់។
ស្ដេច «Playboy» សីហនុយាងទៅទតរោងថតភាពយន្តដ៏ល្បីនៅ
ប្រទេសហ៊្វ៊ីលិព្វីនកាលពីឆ្នាំ ๑๙๕๖ ឮថាមិនហ៊ានធ្វើអ្វីផ្ដេសផ្ដាសទេ។
๒–«នាទីនិទានចិនរឿង សាមកុក» 
វគ្គទី ๑๐๒ ៖ ​ បងប្អូនរួមទឹកសំបថទាំង​ ๓ បានជួបជុំគ្នាវិញ​
ដោយពេលនេះមានទាំងអួនសៀវ​ទាំងឆាវឆាវ​ជាសត្រូវ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងអត្ថាធិប្បាយដោយម្ចាស់ស្ទឹងសង្កែ កវីគង្គ
ប៊ុនឈឿន ๓ បទច្រៀងដោយអធិរាជសម្លេងមាស​ ស៊ីន
ស៊ីសាមុត​និងក្រមុំបាត់ដំបងរស់សេរីសទ្ធា។
๔–«នាទីពីនេះពីនោះ» 
ថ្ងៃនេះខ្ញុំបានស្ដាប់ជេមសុខជេរអាខ្វាងព្រោះសម្លាញ់ខ្ញុំម្នាក់ប្រាប់
ថាកំពុងល្បីល្បាញពេញនគររំដួល។ ​​ខ្ញុំយល់ស្របថាជេមសុខជេរបាន
ត្រឹមត្រូវ ទុក​​ជា​មេរៀនប្រវត្តិសាស្ត្រសហសម័យដល់កូនខ្មែរ។ ខ្ញុំសុំ
អនុញ្ញាតយកមកចាក់ផ្សាយបន្តជូនលោកអ្នកនាងដែលមិនបាន
ស្ដាប់ឲ្យបានស្ដាប់ផងចុះ។​