๑–«នាទីព្រះពុទ្ធសាសនា» សូមជូនពុទ្ធសាសនាមហាយានបែបទីបេត៍។
សូមជូនចម្លើយទៅនឹងសំនួរ​ «តើសង្ឃជាអ្វី?» រៀបរៀងដោយ
ត្សឹនសាប សឺកុង រីនប៉ូជេ​​ ទី ๒ & ម៉ែត លីនដិន​អានជូនស្ដាប់
ដោយសាន សុវិទ្យ។
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនី
សូតាដែលលោកនឹងបន្តយកជីវប្រវត្តិលោកសឺងង៉ុកថាញ់មក
ជំរាប​។
នៅឆ្នាំ ๑๙๕๙ប៉ូលិសសម្ងាត់របស់ស្ដេចកំប៉ោងបានទប់ស្កាត់រដ្ឋ
ប្រហារខ្មែរសេរីមួយដែលមាននាយករដ្ឋមន្ត្រីថៃសារិត​ថាណារ៉ាត់
(រូបឆ្វេងដៃ)​ តំណាងយួនខាងត្បូងនៅភ្នំពេញ ង៉ោទ្រុងហ៊ីវ (រូប
ឈរក្រពាត់ដៃ) សមសារី (រូបអាវខ្មៅ) ​ដាបឈួន​ (ទាហានពាក់
បេរេត៍) និង សឺងង៉ុកថាញ់ (រូបជួរលើទន្ទឹមនឹង​ជាតិហង្សា) ចូល
រួម ​ដោយដាបឈួនដែលត្រូវសម្លាប់ ​សមសារី​ និង​សឺងង៉ុកថាញ់
រត់គេចទៅស្រុកសៀម។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «វេលាដល់ហើយ!» ច្រៀងដោយលោកកុយវណ្ណា​។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្ន
កាល»​ របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​
ប៊ុនស៊ន់ពីប្រទេសបារាំង វគ្គទី ๕๓ ។
๕–«នាទីពីនេះពីនោះ» ​