๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ
«មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទសាឡិមពិនហ៊ូម៉ាម។
វគ្គបញ្ចប់នៃសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» សរុបសេចក្ដីមកជា
អ្នកមូស្លីមខ្ជាប់ខ្ជួនត្រូវធ្វើខ្លួនតាមគម្ពីរបង្គាប់គឺត្រូវសាឡាត ๑
ថ្ងៃឲ្យបាន ๕ ដង​ពីព្រលឹមដល់ព្រលប់។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» 
សូមជូនបាឋកថាស្ដីពី៖ «ដើម» កំណើត-ជំនាន់-ភ្ជាប់ភពដោយ
លោកគ្រូ​ អាំង​ ជូលាន​វគ្គ ๒ បង្ហាញសារៈសំខាន់នៃដើមឈើ​ ភ្នំ
សត្វហង្ស ​និងនាគ​​ក្នុងវប្បធម៌ខ្មែរដូចមានយកមកលំអសំពត់
ហូលសតវត្សទី ๒๐។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងពិរោះខ្មែរក្រោមមួយបទឈ្មោះ «ចំណងស្នេហ៍ខ្នារ
មាស»​ ទំនុកដោយ​សុភី​ សម្រួលភ្លេងដោយថាច់ជែក​ និងច្រៀង
ដោយ សុផល ស្រង់ពីឆាន់ណែល I Am Khmer Krom ។
๔–«នាទីសុខភាពយើង»  ស្ដីពីវីតាមីន​និងរោគខ្វះវីតាមីនរៀប
រាប់ដោយអ្នកស្រី អៀងម៉ាឡា ​នៃរដ្ឋមីនីសូតា សហរដ្ឋអាមេរិក
វីតាមិនផ្សេងៗ​មាននៅក្នុងអាហារអ្វីខ្លះ សូមមើលតាមរូប។ PP គឹ
វីតាមិន B3 មកពីពាក្យថា​ Pellagra Prevention (Pellagra គឺជម្ងឺខ្វះ​
វីតាមីន B ធ្វើឲ្យប្រេះស្បែក)
ជម្ងឺខ្វះវីតាមីន ឬ Avitaminosis សង្កេតបានពីក្រចកមិនរាបស្មើ​
ហើយមានផ្កាក្រចកច្រើន។
๕–«នាទីពីនេះពីនោះ» 
Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta ប្រាប់សភាអាមេរិកថា
រដ្ឋាភិបាល​ Joe Biden-Kamala Harris គាបសង្កត់ខ្លួនមិនឲ្យផ្សាយ
ពត៌មានពាក់ព័ន្ធនឹងត្រាំ និងថាស្ដាយណាស់ដែលធ្វើតាមបញ្ជានោះ។
Fesh News ធ្វើសម្ភាសន៍ជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល​
រឿងការសាងសង់ព្រែកជីក។
ព្រែកជីកហ៊្វូណនតេជោប្រើផ្លូវទឹកចាស់ ជីកបន្ដែមឲ្យទៅដល់មាត់
សមុទ្រតែប្រមាណជាង​๓๐ គីឡូម៉ែត្រប៉ុណ្ណោះ៕