๑–«នាទីរឿងដែលខ្មែរគួរដឹង» រៀបរៀងដោយលោកនួនសុខវ៉ាង
ក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយករឿងរ៉ាវការឈ្លាន
ពានខ្មែរដោយសៀមនិងយួនមកជំរាប​។
យួនមានដែនកំណើតនៅដីសណ្ដទន្លេក្រហម​ទន្ទ្រានយកទឹកដីពី
ចាម​និងខ្មែរនៅប៉ែកខាងត្បូង។
ពួកសៀមចុះពីយូណានប៉ែកខាងត្បូងឆៀងខាងលិចចិនមកជ្រក
កោនក្រោមចក្រភពខ្មែរ​រួចវាយដណ្ដើមយកអតីតទឹកដីខ្មែរជាការ
សងគុណខ្មែរវិញ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក
Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​
លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๑๑๔ ​។
ជាតំណាងកម្ពុជាប្រជាធិបតេយ្យនៅអ.ស.ប.សីហនុសុំឲ្យអន្តរជាតិ
គាបយួនឲ្យចេញពីកម្ពុជាខណៈដែលព្រះអង្គសុំឲ្យអាមេរិករំដោះព្រះ
អង្គពីខ្មែរក្រហម។​​​​​​​​​​​​​​​​​​​​
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងស្នេហាមួយបទឈ្មោះ «ប្រយោគស្នេហ៍» ច្រៀង
ដោយដួង វីរសិទ្ធ។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់បច្ចុប្បន្នកាល»
ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌីកាអុននិងអាន
ជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។​​ វគ្គទី ๔๖ ។
យួនឈ្លានពានបានបន្តុបហ៊ុនសែនជារដ្ឋមន្ត្រីការបរទេសផងជា
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអាយ៉ងផងពេលអាយុបាន​ ๓๓ ឆ្នាំ។
๕–«នាទីពីនេះពី័នោះ» 
សូមបងប្អូនខ្មែរមកជួបនិងចួលរួមវេទិកាសំខាន់ជួយដោះស្រាយ
បញ្ហាយួនលេបកម្ពុជា ជាមួយក្រុមលោកប៉ែនវ៉ាណូពីបារាំងមក
កាន់​ម៉ុងរេអាល់ កាណាដា​ នៅថ្ងៃសៅរ៍ ទី ๓๑ សីហា៕