๑–«នាទីគាស់ផ្នូរប្រវត្តិសាស្ត្រ» រៀបរៀងដោយលោកនួនសុខវ៉ាង
ពីក្រុងNorcross រដ្ឋ GA
បំភ្លឺពាក្យចចាមអារ៉ាមថា​គឺស្ដេចសីហនុ និងម៉ូនិចទេដឹងដែល
ផ្ដាច់ព្រះជន្មសម្ដេចព្រះសង្ឃរាជជួនណាតកាលពីខែកញ្ញា​ ๑๙๖๙ ?​
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក
Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​
លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๑๑๑ ​។
តឹង​ស៊ាវភីង​ជួបចរចាជាមួយប្រធានាធិបតី Carter សុំការគាំទ្រ
ផ្លូវចិត្តរបស់អាមេរិកចំពោះការដែលចិននឹងផ្ដល់មេរៀនឲ្យយួន
ដែលរុករានកាន់កាប់កម្ពុជាកាលពីឆ្នាំ ๑๙๗๙។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងស្នេហាជាតិមួយបទឈ្មោះ «អាវយ័ន្តកេរ្តិ៍ម៉ែ ឬ
ស្អែកលាម៉ែទៅធ្វើទាហាន» តែងដោយយុវនិស្សិតនៅបាត់ដំបង
​និងច្រៀងដោយលោកស៊ីនស៊ីសាមុត។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់បច្ចុប្បន្នកាល»
ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌីកាអុននិងអាន
ជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។​​ វគ្គទី ๔๐ ។
តឹងយិងឆាវ ភរិយាមេម៉ាយរបស់ជូអេនឡាយ​បានមកកម្ពុជា
នៅឆ្នាំ ๑๙๗๘ ណែនាំឲ្យខ្មែរក្រហមបោះបង់នយោបាយប្រល័យ
ពូជសាសន៍របស់ខ្លួន​និងសុំជួបស្ដេចសីហនុ តែប៉ុលពតបដិសេធ
ទាំង ๒ សំណូមពរ។
๕–«នាទីពីនេះពី័នោះ» 
ក្រុមសាធារណរដ្ឋខ្មែរទី ๒ ក៏ដូចជាក្រុមប្រឹក្សា​ ๒๓ តុលា ๑๙๙๑
ដែរ ទាមទារឲ្យលុបចោល គំរោងត្រីកោណចង្រៃ C-L-V ។
ស្ដាប់លោកសៀងសាក់អក្ខរធម៌ (?) ​នៅហ្វ់ីឡា PA និយាយពីត្រី
កោណ V-L-C មិនមែន C-L-V ដូចអាខ្វាងវាហៅនោះទេ៕