June 12, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/06-12-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម» សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិមពិន ហ៊ូម៉ាម។ការរៀបអាពាហ៍ពិពាហ៍ជាព្រឹត្តិកម្មដ៏សំខាន់របស់សាសនាឥស្លាម។ វគ្គនេះនិយាយពីសិទ្ធិរបស់ស្រ្តីជាប្រពន្ធនិងបុរសជាប្ដី។๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបាឋកថាស្ដីពីប្រវតិ្ដសង្ខេបតំបន់អង្គរ វគ្គ១_3 សម្ដែងដោយលោកសាស្ត្រាចារ្យអាំងជូលាន។បាគងជាប្រាសាទបុរេអង្គរមួយនៃប្រាសាទបុរេអង្គរនៅតំបន់រលួសនិងកោះកេរ្តិ៍។๓–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមជូនចម្រៀងប្រជាប្រិយជប៉ុនឈ្មោះ «Sayonara» ស្រង់យកពីខ្សែភាពយន្តឈ្មោះ Sayonara, Japanese Good-bye សម្ដែងដោយ Marlon Brando & Miiko Taka ។๔–«នាទីសុខភាពយើង» ព្យាបាលជម្ងឺលិង្គមរណៈ ត្រូវហូបអាហារមានប្រយោជន៍ចំពោះសុខភាព-ឈប់ផឹកស្រា-តមសាច់ក្រហម-ធ្វើសមាធិស្មឹងស្មាធិ-ព្យាបាលជម្ងឺផ្សេងៗក្នុងខ្លួន-ហាត់ប្រាណពង្រឹងសាច់ដុំ-និងពិភាក្សាពេទ្យរឿងអារម្មណ៍មិននឹងនមានសម្ពាធ។๕–«នាទីពីនេះពីនោះ» កូនប្រុសលោកប្រធានាធិបតីអាមេរិកត្រូវកាត់ក្ដីថាខុសបីប្រការរឿងមានអាវុធកាំភ្លើងក្នុងការគ្រប់គ្រងខណៈជាមនុស្សញៀនគ្រឿងញៀន៕