May 26, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/05-26-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីលោកសំបូរិន្ទសម្ភាសសាស្ត្រាចារ្យកេងវ៉ាន់សាក់» អំពីព្រលឹងឬអត្តសញ្ញាណខ្មែរ វគ្គទី ๔๐ ។អត្ថន័យប្រាសាទខ្មែរដែលជាមេ ជានាងគង្ហីង-ព្រះធរណី ឡោមព័ទ្ធដោយបា គឺទឹកឬក្រពើ។ ប្រាសាទ«មេបូន» ហាក់ដូចជាអណ្ដែតទឹកនៅកណ្ដាលបារាយណ៍ខាងលិច។ប្រាសាទនគរវត្តឬ«ព្រះពិស្ណុលោកា»ក៏ព័ទ្ធជុំវិញដោយគូទឹកហាក់ដូចអណ្ដែតនៅកណ្ដាលសាគរ។๒–«នាទីនិទានចិនរឿង សាមកុក» ភាគទី ๓๙ លីវប៉ី បានសម្រេចចិត្តជួយថាវឈាននិងខុងរ៉ុង តស៊ូប្រឆាំងឆាវឆាវដែលប្រាថ្នាសងសឹកឲ្យឳពុកឆាវសុងដែលត្រូវកូនចៅរបស់ថាវឈានសម្លាប់។๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»សូមជូនចម្រៀងអាពាហ៍ពិពាហ៍មួយបទឈ្មោះ «ស្រណោះថ្ងៃការ» ច្រៀងដោយណូយវ៉ាន់ណេត។๔–«នាទីពីនេះពីនោះ» តុលាការយុតិ្តធម៌អន្តរជាតិ ICJ បញ្ជាឲ្យ អ៊ីស្រាអែលឈប់វ៉ៃតំបន់ហ្កាហ្សារបស់ប៉ាឡេស្ទីន។ក្រុមសាធារណរដ្ឋខ្មែរទី ๒ អំពាវនាវរកសមាជិកសកម្ម៕