១–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
ថ្ងៃនេះលោកនឹងលើកយកទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរសម័យអង្គរដ៏រុងរឿង ដូចដែលមន្ត្រីទុតចិនលោកជូតាខ្វាន់បានទៅឃើញនៅចុងសតវត្សទី ๑๓ មកជំរាប។
–«នាទីនិទានចិន» រឿង «សាមកុក»
ភាគទី ๓๘ ខុងរ៉ុងបាន អ្នកក្លាហាន​តៃឈីហ្សឹជួយនាំសារទៅសុំជំនួយពី លិវប៉ី មកច្បាំងបណ្ដេញពួកចោរឈ្នួតក្បាលលឿង។
«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio គឺបទមាតុភូមិខ្ញុំអើយច្រៀងដោយអ្នកនាងទូចស៊ុននិច​និង​មួយបទទៀតជាចម្រៀងស្នេហាជាតិច្រៀងដោយលោក​ថាច់ថេវិន។
«នាទីសុខភាពយើង»
ការហាត់ប្រាណនៅ Gym ជាវិធីជួយប្រោសលិង្គឲ្យមានជីវិតជីវ៉ាឡើងវិញព្រោះវានឹងជួយបង្កើនសារធាតុ Nitric Oxide ក្នុងខ្លួនមនុស្សយើង។