May 24, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/05-24-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីព្រះពុទ្ធសាសនា»សូមអញ្ជើញស្ដាប់ធម្មទេសនាបកស្រាយអំពីប្រវត្តិនៃពិធីក្រុងពាលី សម្តែងដោយព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។ ๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» ។វគ្គទី ๕๔ និយាយអំពីអំពើទ្រូស្តមិត្តរបស់រិច្ឆាត គិរីគិម អនុប្រធានក្រុមតស៊ូប្រឆាំងហ៊ុនសែនគឺចលនាអ្នកតស៊ូខ្មែរដើម្បីសេរីភាព ឬកងទ័ពសេរីជាតិកម្ពុជា ហៅ កាត់ថា CFF របស់ឈុនយ៉ាសិទ្ធដោយ រិច្ឆាត គិរីគិម បានលក់ការសម្ងាត់ស្ដីពីការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់ហ៊ុនសែននៅខែវិច្ឆិកាឆ្នាំ ๒๐๐๐ ឬនិយាយម្យ៉ាងទៀត ហ៊ុនសែនបានបោក រិច្ឆាត គិរី គិមឲ្យលេងល្ខោនធ្វើរដ្ឋប្រហារដើម្បីឲ្យហ៊ុនសែនប្រមូលចាប់ពួកនាយទាហានប្រឆាំងនឹងខ្លួន ក្នុងតម្លៃ ๑.๕ លានដុល្លារ តែរិច្ឆាតគិរីគិមក៏ត្រូវហ៊ុនសែនចាប់ដាក់គុកព្រៃសដូចគេឯងដែរហើយក៏បានស្លាប់ក្នុងគុក២០ឆ្នាំក្រោយមកដោយសារជម្ងឺកូវិដ-๑๙។๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»សូមជូនបទ «ប្រស្នា ๔ ខ» ច្រៀងដោយ អ្នកនាងទូចស្រីនិចនិងលោកអ៊ាងស៊ីថុល។๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល» របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិមប៊ុនស៊ន់ ពីប្រទេសបារាំង ។វគ្គទី ๑๙ ៖ ស្ដីពីបញ្ហាសេដ្ឋកិច្ចដែលធ្លាក់ចុះព្រោះតែនយោបាយជាតូបនីយកម្មរបស់ខៀវសំផននិងការផ្ដាច់ជំនួយយោធានិងសេដ្ឋកិច្ចអាមេរិកនៅឆ្នាំ ๑๙๖๓។๕–«នាទីពីនេះពីនោះ» អ្នកសង្កាត់ Bronxនៃបុរី New York ដែលធ្លាប់តែគាំទ្របក្សប្រជាធិបតេយ្យ នាំគ្នាមកស្វាគមន៍ Donald Trump យ៉ាងកុះករកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ឃើញមនុស្សទៅទទួល Donald Trump ច្រើនសន្ធឹកសន្ធាប់ ពួកបក្សប្រជាធិបតេយ្យនាំគ្នាព្រួយចិត្ត។អាមេរិកាំងនៅសង្កាត់ Bronx នៃបុរីញិវយ៉កចេញមកស្វាគមន៍ត្រាំដែលមកបង្ហាញខ្លួននៅក្នុងទឹកដីពួកបក្សប្រជាធិបតេយ្យជាលើកដំបូងយ៉ាងច្រើនកុះករ។លោកឈុនយ៉ាសិទ្ធ «ឧទ្ទាមដោយចៃដន្យ» ត្រូវអាមេរិកសម្រេចទោសឲ្យជាប់គុករហូតមួយជីវិតដោយគ្មានសិទ្ធិសុំដោះលែងមុនកាលកំណត់គឺស្លាប់បានឡើយ៕