May 22, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/05-22-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម» សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។ចំពូក ๑๐ ៖ រចនាសម្ព័ន្ធគ្រួសារជនមូស្លិម។๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបាឋកថាស្ដីពី ភពអមនុស្សក្នុងជំនឿខ្មែរ ដោយនរវិទូ អាំង ជូលាន។វគ្គទី ๓ ស្ដីពីប្រេតដែលមាន๑๒ ប្រភេទក្នុងជំនឿខ្មែរ។๓–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមជូនបទ «ប្រុសល្អភ្លេចខ្ញុំ» ច្រៀងដោយអ្នកស្រី មាសសុម៉ាលី។ ๔–«នាទីសុខភាពយើង» ចាក់ PRP សមា្រប់ព្យាបាលជម្ងឺឈឺក្បាលជង្គង់។ចាក់ PRP សមា្រប់ព្យាបាលជម្ងឺ ED ឬរោគលិង្គមរណៈ. ការចាក់បែបនេះគេហៅ P-Shots សម្រាប់ប្រុសៗ និង O-Shots សម្រាប់ស្រីៗ។๕–«នាទីពីនេះពីនោះ» ជនជាតិអ៊ីរ៉ង់ចេញមកកាន់ទុក្ខឲ្យប្រធានាធិបតី Ebrahim Raisi ដែលបានស្លាប់ក្នុងឧបទ្ទវហេតុឧទ្ធម្ភាគចក្រធ្លាក់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។លោកស៊្រុនស៊្រនដែលល្បងខ្វាងបានព្រមានមិនឲ្យធ្វើខ្លួនជាគ្រូបង្រៀនអំពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសអធិប្បាយអំពីគុណវិបត្តិ ๓ ប្រការនិងគុណសម្បត្តិ ๓ ប្រការរបស់ព្រែកជីកហ៊្វូណន់៕