May 17, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/05-17-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីព្រះពុទ្ធសាសនា»សូមអញ្ជើញស្ដាប់ធម្មទេសនាស្ដីពីការដឹងគុណ កតវេទិតាចំពោះព្រះក្នុងផ្ទះគឺម្ដាយនិងឪពុកសម្ដែងដោយ ព្រះវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។ ๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» ។វគ្គទី ๕๓ និយាយអំពីក្រុមតស៊ូប្រឆាំងហ៊ុនសែននិងយួនដែលរួមមានពួកលោកឈុនយ៉ាសិទ្ធ គណនេយ្យករនៅឡងប៊ីចដែលជាស្ថាបនិកចលនាអ្នកតស៊ូខ្មែរដើម្បីសេរីភាព ឬ CFF ហើយបានប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់ហ៊ុនសែនកាលពីឆ្នាំ ๒๐๐๐។๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»សូមជូនបទ «ទឹកភ្នែកលើស្ពានស្នេហ៍ខ្ញុំ» របស់អ្នកស្រី រស់សេរីសុទ្ធា ច្រៀងឡើងវិញដោយ កញ្ញាច័ន្ទ សុរីតា។๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល» របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិមប៊ុនស៊ន់ ពីប្រទេសបារាំង ។វគ្គទី ๑๗ ៖ ចាប់ពីឆ្នាំ ๑๙๕๕ ទៅកម្ពុជារបស់សម្ដេចធុលបានក្លាយជានគរឯកបក្សនៅសល់តែបក្សសង្គមរាស្ត្រនិយមតែមួយប៉ុណ្ណោះដែលកាន់អំណាច។๕–«នាទីពីនេះពីនោះ» មតិគាំទ្រនិងប្រឆាំងគម្រោងព្រែកជីកហ៊្វូណនតេជោ។រឿងព្រែកជីកហ៊្វូណនដែលជាដង្ហើមសេដ្ឋកិច្ចរបស់ខ្មែរ ហ៊ុនឡេថាបើលោកសមរង្ស៊ីមិនដឹងខ្យល់ទេកុំនិយាយ។សូមអញ្ជើញញាតិមិត្តគ្រួសារឧបាសិកា ជា អ៊ី នៅ Great Falls, VA, ទៅចូលរួមពិធីបុណ្យឈាបនកិច្ចរបស់ឧបាសិកាជាទីគោរពស្រឡាញ់របស់លោកប្រធានទុងយ៉ាប់នៃអង្គការ CAHRAD នា National Funeral Home and National Memorial Park, 7482 Lee Hwy, Falls Church, VA 22042 ពីម៉ោង ๙ ព្រឹកដល់ម៉ោង ๑๒ និង ๓๐ នាទី ថ្ងៃអាទិត្យទី ๑๙ ឧសភា ๒๐๒๔ ។ សូមអរគុណ៕