๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๒๑ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๙๙ ​។
ចិនបញ្ជូនកប៉ាល់ហោះប៊ូអ៊ិញ ๗๐๗ ទៅឆក់យកសម្ដេចសីហនុនិងបរិពារពីពោធិ៍ចិនតុងមុនកងទ័ពយួនចូលភ្នំពេញតែមួយស្របក់ប៉ុណ្ណោះ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ព្រោះតែអូន» ច្រៀងដោយស៊ីនស៊ីសាមុត។

๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌី កាអុន និងអានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។

វគ្គទី ๑๖ ស្ដីពីមូលហេតុដែលសម្ដេចសីហនុងាកទៅរកកុម្មុយនីស្ត​ព្រោះខ្លាចអាមេរិកធ្វើគតព្រះអង្គដូចសម្លាប់ង៉ោឌិញឌៀម។
๕–«នាទីពីនេះពី័នោះ»
វគ្គបន្តនៃការបកស្រាយសំនួរ «តើសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា អាចសើរើបូរណភាពទឹកដីកម្ពុជា ដែលបាត់បង់ បានឬទេ?»​ ដោយ​សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលោក ស្រ៊ុនស៊្រន​និងកញ្ញាភឺងសោភា៕