๑–«នាទីលោកសំបូរិន្ទសម្ភាសសាស្ត្រាចារ្យកេងវ៉ាន់សាក់» អំពីព្រលឹង​ឬអត្តសញ្ញាណខ្មែរ វគ្គទី ๓๘ ។
ឯកលក្ខណ៍នៃរឿងរាមកេរ្តិ៍ខ្មែរគឹខុសពីរបស់រឿងរាមាយណៈរបស់ឥណ្ឌាត្រង់អ្នកតែងមិនឲ្យតម្លៃដល់ព្រះរាមឲ្យសមជាក្សត្រិយ៍ឡើយ​រហូតដល់មានជំនឿក្នុងចំណោមខ្មែរថាអត្ថបទរឿងរាមកេរ្តិ៍វាចង្រៃមិនគប្បីរក្សាទុកក្នុងផ្ទះ។
«នាទីនិទានចិនរឿង សាមកុក» 
ភាគទី   ឆាវឆាវ​លើកទ័ពវាយឈ្នះពួកចោរឈ្នួតសក់លឿងដែលស្រាប់តែងើបឡើងវិញ​ហើយឆាវឆាវក៏បានក្លាយជាមេទ័ពការពារបូព៌ាទិសរបស់អង្គចក្រព័ត្រ​ប្រមែប្រមូលអ្នកចម្បាំងពូកែៗ និងអ្នកចេះអ្នកដឹងជាច្រើនយកមកនៅជុំវិញខ្លួន។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងមួយបទឈ្មោះ «យប់នេះកុំអោបអ្នកផ្សេង»​ច្រៀងដោយ ពែកមី ​តាមដោយចម្រៀងថៃចង្វាក់ដដែលឈ្មោះ «รอวันของเรา (រង់ចាំថ្ងៃរបស់យើង)» ច្រៀងដោយ ก๊อท จักรพันธ์ ។
๔–បទយកការណ៍ របស់លោកថាច់ពិយ៉ាស្ដីពីបាតុកម្មបងប្អូនខ្មែរក្រោមនៅមុខស្ថានទូតយួនកុម្មុយនីស្តនាខណ្ឌទី ๘ ក្រុងប៉ារីស កាលពីរសៀលថ្ងៃសៅរ៍​ ๑๑ ឧសភា ​๒๐๒๔ ។
បាតុកម្មខ្មែរកម្ពុជាក្រោមនៅមុខស្ថានទូតយួននៅ Paris 8e កាលពីរសៀលម៉ោង ๒ ថ្ងៃសៅរ៍ ๑๑ ឧសភា ๒๐๒๔ ទាមទារឲ្យយួនដោះលែង ព្រះសង្ឃនិងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមជាបន្ទាន់និងដោយឥតលក្ខខណ្ឌ។
๕–«នាទីពីនេះពីនោះ» 
តុលាការកំពូលនឹងកាត់សេចក្ដីជាប្រយោជន៍ដល់ដូណល់ត្រាំព្រោះប្រធានាធិបតីមិនមានអ្វីធានាអភ័យឯកសិទ្ធិ៕