๑–«នាទីព្រះពុទ្ធសាសនា​»
សូមអញ្ជើញស្ដាប់ធម្មទេសនាស្ដីពីពិធីសែនព្រែន សម្ដែងដោយព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។ 
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๕๒ សេចក្ដីថ្លែងការណ៍របស់មេប៉ូលីសក្រុង​ហេងពៅ​ក្រោយត្រូវចាប់ខ្លួនពីម៉ាឡេស៊ីបកអាក្រាតអំពើឧក្រឹដ្ឋរបស់ពួកអាយ៉ងយួន។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ​ «ចំប៉ីខេត្តកំពង់ចាម» របស់លោក នី សាលឿន យកមកច្រៀងឡើងវិញដោយ កម្លោះដួង វីរៈសិទ្ធ។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង ។
វគ្គទី ๑๕ ៖ ​ចាប់ផ្ដើមមានភាពមិនពេញចិត្តក្នុងចំណោមមន្ត្រីទាំងស្ដាំនិយម ទាំងឆ្វេងនិយមចំពោះនយោបាយអព្យាក្រឹតត្បាញ អាយរបស់ស្ដេចសីហនុ ថែមមានការបញ្ជាឲ្យយកខ្មែរសេរីមិនថាព្រាបអ៊ិន ​នៅឆ្នាំ ๑๙๖๔ ឬចៅបូរី និងមធុរានៅឆ្នាំ ๑๙๖๖ ទៅបាញ់ចោលនៅត្រពាំងក្រឡឹងហើយថតឲ្យប្រជាជនមើល​ និងការសម្លាប់ខ្មែរក្រហមរាប់ពាន់នាក់ជាពិសេសនៅសំឡូតនៅឆ្នាំ ๑๙๖๗ ជាមួយនឹងការទម្លាក់គ្រាប់បែកណាប៉ាល់គឺធុងសាំងទាំងធុងៗ ពីយន្តហោះ។
ខ្មែរសេរី សៅង៉ូយ ចៅបុរី មធុរា។
«នាទីពីនេះពីនោះ» 
លោកថាច់​ចាន់ធីអាវលឿង លោកខិណ្ណិតសុខអាវក្រហម ​បងកែវសុខាអាវដៃវែងស លោកកុយ​វណ្ណាអាវសបង់ក្រមា បុរសអាវខ្មៅពុកចង្កាស​គឺសានសុវិទ្យ (សុំទោស​ ๔ នាក់ទៀតចាំមិនបានទេថាជានរណាខ្លះ) ។
រូបថតថ្ងៃ ๒๗ ​មេសា​ ๒๐๒๔ គ្រួសារលោកទុងយ៉ាប់រួមមានម្ដាយក្មេកឧបាសិកាអ៊ីជា ​(អង្គុយកៅអីមានកង់)​ថតរួមជាមួយធម្មិកព្រហ្ម​និងសានសុវិទ្យ។