๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๒๐ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๙๘ ​។
មេៗខ្មែរក្រហមអង្វរឲ្យស្ដេចសីហនុជួយអន្ទងចិត្តអន្តរជាតិឲ្យជួយកម្ពុជាប្រជាធិបតេយ្យប្រឆាំងយួនឈ្លានពានខណៈដែលរង់ចាំយន្តហោះប៊ូអ៊ិងចិនមកដឹកព្រះអង្គចេញពីភ្នំពេញ ๑ ថ្ងៃមុនយួនវ៉ៃយកភ្នំពេញបាន ๗​ មករា ๑๙๗๙ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «បីម៉ាត់សម្រាប់សង្សារចាស់» របស់លោក Weeken។

๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌី កាអុន និងអានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។

វគ្គទី ๑๔ ស្ដីពី ស្ថានការណ៍នៅកម្ពុជាអព្យាក្រឹតពីឆ្នាំ ๑๙๖๔ ជាពិសេសនៅខែធ្នូ ๑๙๖๕ ដែលកងទ័ពអាមេរិកបានវាយប្រហារមកលើកម្ពុជាដោយត្រង់ព្រោះស្ដេចសីហនុបានធ្វើកិច្ចព្រមព្រៀងសម្ងាត់កាត់យក ๑๐% នៃអាវុធនិងសម្ភារៈសឹកដែលចិនដឹកឆ្លងកម្ពុជាទៅផ្គត់ផ្គង់ឲ្យយៀកកុង-យៀកណាមខាងជើង។
๕–«នាទីពីនេះពី័នោះ»
លោកសមរង្ស៊ីថា​កម្ពុជាមានកំពង់ផែសមុទ្រក្រុងព្រះសីហនុហើយ​អ្នកណាចង់បានព្រែកជីកដៃចោរ?
ព្រែកជីកប៉ាណាម៉ា​ត្រូវប្រើពេលសាង​ ๑๐ ឆ្នាំនិងថវិការាប់រយលានដុល្លារ។
ព្រែកជីកស៊ុយអេស៍នៅប្រទេសអេហ្ស៊ិប​ប្រើពេលសាង​ ๑๐ ឆ្នាំ ស្លាប់មនុស្សអស់ ๑๒๐,๐๐๐ នាក់៕