May 1, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/05-01-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម» សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។ស្ដីពីចំណីអាហារនិងភេសជ្ជៈ «ហាឡាល់» និង «ហារ៉ាម» របស់អ្នកមូស្លីម។๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបទសម្ភាសន៍របស់អ្នកយកពត៌មានសារពត៌មានអ៊ីឡិចត្រូនិច ថ្មី-ថ្មី ជាមួយសាស្ត្រាចារ្យអាំងជូលាន។ ក្នុងបទសម្ភាសន៍នេះលោកនរវិទូរូបនេះពន្យល់អំពីមូលហេតុដែលថាឧទ្យានអង្គរមានជីវិត និងត្រូវមានជីវិតរហូតទៅ។๓–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមជូនបទ «អនុស្សាវរីយ៍វត្តដំរីស» ច្រៀងដោយ បឺត សំរេច ប្រគំដោយ ក្រុមតន្ត្រី Angkor Band SOKHA SAXOPHONE ។๔–«នាទីសុខភាពយើង» «គេថា» ផឹក Olive Oil ប្រភេទ Extra Virgin មុនចូលដេករាល់យប់ម្ដង ๑ ស្លាបព្រាបាយជាទម្លាប់ល្អ។ សាក-លមើល ល្អជាងផឹកស្រាបៀរម៉ាកអាខ្វាងឆ្ងាយណាស់។๕–«នាទីពីនេះពីនោះ»