๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๑๙ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๙๗ ​។
រូបពេលចាប់ដៃខ្មែរក្រហមប្រឆាំងសាធារណរដ្ឋខ្មែរ​នៅឆ្នាំ ๑๙๗๓ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ចម្ប៉ាបាត់ដំបង» របស់លោកស៊ីនស៊ីសាមុត យកមកច្រៀងឡើងវិញដោយ កម្លោះដួងវីរសិទ្ធ។

๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌី កាអុន និងអានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។

វគ្គទី ๑๒ ស្ដីពីសម្ដេចសីហនុ​និងតំណែងព្រះប្រមុខរដ្ឋ​ស្ដេចមិនស្ដេចរាស្ត្រមិនរាស្ត្រ និងនយោបាយព្រះអង្គទាក់ទងនឹងពួកខ្មែរដែលព្រះអង្គផាត់ពណ៌ឲ្យថា «ក្រហម» ។
๕–«នាទីពីនេះពី័នោះ»
ប៉ូលិស​ ๔ នាក់ត្រូវបាញ់ស្លាប់ ๔ នាក់ទៀតរងរបួសនៅក្នុងការបាញ់បោះនាក្រុង Charlotte រដ្ឋ NC។
ចម្លើយឆ្លើយតបរបស់លោកគ្រូពេទ្យ Richard Sun ទៅនឹងសំនួរមិត្តអ្នកស្ដាប់ថាហេតុអ្វីបានជាលោកចោទសមរង្ស៊ី-កឹមសុខាក្នុងឋានៈជាជនក្បត់ជាតិថាមានទោសកំហុសធ្ងន់ធ្ងរជាងហ៊ុនសែនដែលជាជនលក់ជាតិនោះទៅទៀត?