April 24, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/04-24-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម» សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។វគ្គទី ๑ នៃជំពូកទី ๘ ស្ដីពីចំណីអាហារនិងភេសជ្ជៈរបស់អ្នកមូស្លីម។๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបទសន្ទនារវាងនរវិទូសាស្ត្រាចារ្យអាំង ជូលាននឹងនាយកវិទ្យាស្ថានរៃយំ លោកលីតារាវុឌ្ឍ ស្ដីអំពី លោក អូ ឈៀង អ្នកប្រាជ្ញខ្មែរដ៏ឆ្នើម ។លោកអូឈៀងកើតនៅភូមិវត្តគរ ខេត្តបាត់ដំបងកាលពីឆ្នាំ ๑๙๐๘ ស្លាប់នៅឆ្នាំ ๑๙๙๒ ឯមន្ទីរពេទ្យ Forcilles នៅ Seine-et-Marne ស្រុកបារាំង។๓–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមជូនបទដែលខ្ញុំចូលចិត្តស្ដាប់ «ប្រុសចិត្តខ្មៅម្នាក់នេះសមតែស្លាប់» តែថ្ងៃនេះច្រៀងដោយកូនភ្លោះ ចិន្តា & ចរណៃក្រោមចំណងជើងថា «ស្រីចិត្តខ្មៅម្នាក់នេះសមតែស្លាប់» ស្រង់យកពីឆាណែល យូធូបផ្លូវការរបស់ តន្រ្តី សូណាវិទ្យ !๔–«នាទីសុខភាពយើង» គុណប្រយោជន៍ពីការហូបខ្ទឹមបារាំង។ខ្មែរយើងមានចេកចៀន ដំឡូងចៀន អាគាំងមានខ្ទឹមបារាំងចៀន Ymmy! Yummy! ហើយបានសុខភាពល្អដ๕–«នាទីពីនេះពីនោះ» អ៊ីស្រាអែលបានជំនូយ ๒ ម៉ឺន ๖ ពាន់លានដុល្លារភ្លាម សំពងអ៊ីរ៉ង់ភ្លាមឥតបង្អង់ដៃឡើយ។អ៊ុយក្រែនបានជំនួយ ๖ ម៉ឺណ ๑ ពាន់លានដុល្លារភ្លាមក៏បញ្ជូនដ្រូនទៅកម្ទេចរោងចក្រចម្រាញ់ប្រេងកាតនៅក្នុងប្រទេសរុស្ស៊ីភ្លាមដែរ៕