๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๑๗ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๙๕ ​។
នៅឆ្នាំ ๑๙๗๗-๗๘ មន្ត្រីរបស់ Jimmy Carter ដូចជា Vance, Holbrook និង Brzezinski ត្រូវចរចាជាមួយចិនប៉េកាំងផង​យួនហាណូយផងដើម្បីស្ថាបនាទំនាក់ទំនងការទូតជាមួយចិននិងយួនដែលជាសត្រូវនឹងគ្នា។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
នៅក្នុងវារៈឡើងស័កដែលឆ្នាំនេះ ត្រូវនឹងថ្ងៃទី ๔ នៃពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំរោងឆស័កនេះ លោកត្រឹបអណ្ដែតកូនខ្មែរសូមជូនពរសព្វសាធុការដល់បងប្អូនខ្មែរអ្នកស្ដាប់វិទ្យុនេះពីប្រទេសបារាំងមក ដោយសូមជូនបទ «បោះឈូង» ច្រៀងដោយលោកស៊ីនស៊ីសាមុតនិងអ្នកស្រីរស់សេរីសុទ្ធាជាកាដូ។

๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌី កាអុន និងអានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។ វគ្គទី ๘ ស្ដីពីការរៀបចំមុខមាត់ថ្មីឲ្យព្រះរាជាណាចក្រកម្ពុជាដោយអាណាព្យាបាលដែលក្រោយមកក្លាយជាអាណានិគមបារាំងនោះ។

Paul Doumer ជាអគ្គទេសាភិបាលពីឆ្នាំ ๑๘๙๗ ដល់ ๑๙๐๒​ ដែលគ្រប់គ្រងឥណ្ឌូចិនបារាំងរួមមានស្រុកយួន​ ខ្មែរ ​និង​លាវ​ហើយ ក្រោយមក ជនជាតិបារាំងរូបនេះបានឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិបតីទី ๑๔ របស់បារាំង​ ពី ថ្ងៃទី ๑๓ មិថុនា ๑๙๓๑ ដល់ ๗ ឧសភា ๑๙๓๒ ថ្ងៃមរណៈព្រោះត្រូវឃាតក(រ) បារាំងដើមកំណើតរុស្ស៊ីឈ្មោះ Paul Gorguloff បាញ់ចំ ๒ គ្រាប់ពេលលោកជួបប្រជុំជាមួយសមាគមអ្នកនិពន្ធ ๑ ថ្ងៃមុននោះ។
๕–«នាទីពីនេះពី័នោះ»
កាលពីយប់ថ្ងៃសៅរ៍ អ៊ីរ៉ង់បង្ហោះដ្រូន​និងបាញ់មិស្ស៊ីល ๓๐๐ ទៅលើង៊ីស្រាអែល មានតែ ๕ ប៉ុណ្ណោះដែលត្រូវអ៊ីស្រាអែល។
ករណីប្ដឹងចាប់កំហុសត្រាំរឿងចាយលុយបិទមាត់នាងតារាកុនស្រាត Stormy Daniel ដោយមានអតីតមេធាវីកូហិនជាសាក្សីអាចជារឿងដែលធ្វើឲ្យត្រាំខូចឈ្មោះថាជាឧក្រឹដ្ឋជនព្រោះរឿងក្លែងបន្លំឯកសារធុរកិច្ច។
គេភូតកុហកថាខ្មែរក្រហមជាជ័យលាភីនៃ ថ្ងៃ ​๑๗ មេសា ๑๙๗๕ ។
អ្នកឈ្នះនៅកម្ពុជាពិតប្រាកដគឺយួន យួន និង​យួន!