๑–«នាទីព្រះពុទ្ធសាសនា​»
សូមអញ្ជើញស្ដាប់ធម្មទេសនាស្ដីពីព្រះពុទ្ធសាសនា សម្ដែងដោយព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។ វគ្គទី ๑ ។
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๔๘ ដើម្បីគ្រប់គ្រងក្រុមអង្គរក្សអ្នកការពារខ្លួន ហ៊ុនខ្វាងប្រើគ្រឿងអ៊ីឡិចត្រូនិក កាមេរ៉ាសុវត្ថិភាព និងប្រដាប់ស៊ើបអង្កេតទាន់សម័យគ្រប់ប្រភេទ ដើម្បីបង្ហាញថាវាមានឫទ្ធិខ្លាំងក្លាភ្នែកទិព្វត្រចៀកទិព្វ។
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
កៀកចូលឆ្នាំថ្មីហើយ សូមជូនភ្លេងឆ្នាំថ្មីឈ្មោះ «រីករាយថ្ងៃចូលឆ្នាំថ្មី»​ច្រៀងដោយ សុគន្ធ​និសា នៃក្រុមហ៊ុនរស្មីហង្សមាស។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង ។
វគ្គទី ๗ ៖ ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស (๒๗ ធ្នូ ๑๘๗๕ – ๒๔ មេសា ๑๙๔๑) សោយរាជ្យបន្តពីព្រះបិតាព្រះបាទស៊ីសុវត្ថិ ពីឆ្នាំ ๑๙๒๗ ដល់ ๒๔ មេសា ๑๙๔๑ ។
«នាទីពីនេះពីនោះ» 
SaveCambodia.ORG ជំទាស់នឹងសំណើខុសឆ្គងដែលធ្វើឲ្យការតែងតាំងតពូជស្នងតំណែងពីឪពុក (ហ៊ុនសែន) ទៅកូន (ហ៊ុនម៉ាណែត) ក្លាយជាស្របច្បាប់។
នៅក្នុងកិច្ចប្រជុំចលនាអ្នកប្រជាធិបតេយ្យ​នៅឡងប៊ីច រដ្ឋ​កាលីហ្វ័រន្ញ៉ា អ្នកស្រីមូសុខហួរ​និងគ្នីគ្នារួមទាំងលោកសមរង្ស៊ីផង ចង់លេងល្បែងសម្របសម្រួលទទួលស្គាល់ការតែងតាំង ហ៊ុនឡេជានាយករដ្ឋមន្ត្រីជាថ្នូរនឹងអ្វីម្យ៉ាង។
គ្រឹះស្ថានធំទូលាយរបស់ដង្ខៅធីនៅលើទឹកដីបុរីអង្គរ៕