๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
មេខ្មែរក្រហមនៃកម្ពុជាប្រជាធិបតេយ្យតាយស្មឹងជិតអស់ហើយ នៅសល់តែខៀវសំផនអាយុវែងជាងគេ ឆ្នាំ​នេះដូចជា​ចូល ๙๔ ខួបវស្សាហើយ កំពុងជាប់គុកទាល់តែអស់ខ្យល់នៅខេត្តកណ្ដាល។
๒–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๔๕ «បាត់ខ្លួនអ្នកឯទៀតដែលរត់មកជាមួយគ្នា នៅសល់តែ ខ្ញុំ អានី និងអេងប៉ុណ្ណោះ» ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងរបស់បងប្អូនខ្មែរខ្នងភ្នំជាភ្លេងកន្ទ្រឹមមួយបទឈ្មោះ «ចាបយំល្វើយៗ» ។
๔–«នាទីពីនេះពីនោះ» 
អ្នករាយការណ៍ពិសេសអ.ស.ប. ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោកសាស្ត្រាចារ្យ Vitit Muntarbhorn ធ្លាប់តឿនអាខ្វាងកុំសូវជិះជាន់សិទ្ធិមនុស្សរបស់ខ្មែរខ្លាំងពេក កាលពី August 26, 2022.​ តែអាក្របីខ្វាក់វាមិនស្ដាប់។ សូមអញ្ជើញស្ដាប់ UNIVERSAL PERIODIC REVIEW OF CAMBODIA​ដែលត្រូវបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សពិនិត្យក្នុងសម័យប្រជុំលើកទី ๕๕។
សិទ្ធិមនុស្ស​និងនីតិរដ្ឋនៅកម្ពុជាមានន័យថា​កឹមសុខាក្បត់ជាតិ​ជាប់គុក។
សមរង្ស៊ីចូលស្រុកមិនបាន។ លទ្ធផលគឺ ស្រុកខ្មែរប្រជាជនជ្រើសយកឯកបក្ស នេះបើតាមការអះអាងរបស់របបខ្វាង៕