April 8, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/04-08-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីអក្សរសាស្ត្រខ្មែរ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑ វគ្គទី ๑ ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃនិងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានីនៃក្រុមព្រះសុរិយា។វគ្គទី ๔๔ «រឿងចៃដន្យដែលមិនគួរអោយជឿបានកើតឡើងចំពោះខ្ញុំ»๓–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមជូនបទ «អូនស្រឡាញ់តែបងមួយនាក់» របស់អ្នកស្រីឈុនវណ្ណា ដែលយកមកច្រៀងឡើងវិញដោយ អ្នកនាង ទូច ស៊ុននិច។๔–«នាទីសុខភាពយើង»កោសិកាមេ (Stem Cells) និង ប្ល៉ាស្មាសំបូរប្ល៉ាកែត (PRP) ខុសគ្នាយ៉ាងណា?๕–«នាទីពីនេះពី័នោះ» ថ្ងៃនេះមិនមាន«ពីនេះពីនោះ» ទេ៕