๑–«នាទីព្រះពុទ្ធសាសនា​»
សូមអញ្ជើញស្ដាប់ព្រះតេជគុណភិក្ខុចន្ទប្បញ្ញោ រីមចាន់រ៉ា ឆ្លើយតបនឹងសំនួរថាតើខ្មែរសម័យសាធារណរដ្ឋខ្មែរក្រោមការដឹកនាំរបស់សេនាប្រមុខលន់នល់ជាខ្មែរក្បត់ជាតិដូចអ្នកខ្លះថាមែនឬទេ?
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๔๗ និយាយពីទឹកចិត្តប្រច័ណ្ឌហួសហេតុរបស់ង្វៀងធីទើព្រោះអាប្ដីខ្វាងវាក្រាស់ដោយកាមតណ្ហាធ្វើឲ្យស្រីយួន មុខខ្មោចឆៅ រូបនេះបញ្ជាឲ្យអង្គរក្សទៅសម្លាប់គូប្រជែងមួយហើយមួយទៀត។
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងមនោសញ្ចេតនាសម័យថ្មីភាសាអង់គ្លេសឈ្មោះ «Always Remember Us This Way» របស់ Lady Gaga យកមកច្រៀងឡើងវិញដោយអ្នកចម្រៀង​កូរ៉ាខាងត្បូងឈ្មោះ និងនិង តាមដោយកំណែដើមច្រៀងដោយ Lady Gaga និងកំណែទំនើបចង្វាក់ញាប់និងញាក់នៃចម្រៀងដដែល​។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង ។
វគ្គទី ๕ ៖ ព្រះអង្គម្ចាស់នរោត្តម យុគន្ធរ​ដែលព្រះបាទនរោត្តមប៉ងឲ្យស្នងរាជ្យ តែបារាំងស្អប់ ហើយបំពានយកព្រះបិតុលាគឺព្រះបាទស៊ីសុវត្ថិឲ្យឡើងគ្រងរាជ្យជំនួសវិញ។
«នាទីពីនេះពីនោះ» 
ពេលនេះលោកត្រាំនាមុខគូប្រជែងដាច់ប៉ិត នេះបើជឿការស្ទង់មតិ។
ពាក្យថា «សង្ក្រាន្ត»​ខ្មែរមានទេ? សៀមយករបស់ខ្មែរ ឬខ្មែរធ្វើត្រាប់សៀម?