April 4, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/04-04-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CAអ្នកដែលបញ្ជាឲ្យលើកទង់សសុំចរចាជាមួយខ្មែរក្រហមថ្ងៃ ๑๗ មេសា ๑๙๗๕ មិនមែនលោកសេនាប្រមុខលន់នល់ដាច់ខាត ព្រោះលោកមានផែនការពីកោះហាវ៉ៃ ត្រៀមតស៊ូប្រឆាំងខ្មែរក្រហមពីកំពង់សោមមកទៀត។๒–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃនិងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានីនៃក្រុមព្រះសុរិយា។វគ្គទី ๔๓ «ស្រ្តីម្នាក់បានទាយបៀឃេីញថា ខ្ញុំនឹងមានដំណើររហូតពីខែក្រោយនេះទៅ» ។๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»សូមជូនចម្រៀងមនោសញ្ចេតនារបស់ខ្មែរកម្ពុជាក្រោមឈ្មោះ «កវីចាញ់ស្នេហ៍» ។๔–«នាទីសុខភាពយើង»និស្សិតសាកលវិទ្យាល័យ Stanford ๔ នាក់រកឃើញរូបមន្តថ្នាំសម្លាប់សាច់ដុះមហារីក។សារធាតុ Tigilanol Tiglate ឬ EBC-46 ចាក់សម្លាប់សាច់ដុះមហារីកដោយផ្ដាច់សរសៃឈាមទៅចិញ្ចឹមដុំសាច់កើតរោគទាំងនោះ។๕–«នាទីពីនេះពីនោះ» UN និង UNESCO មិនពេញចិត្តរឿងរដ្ឋាភិបាលក្រុងភ្នំពេញបង្ខំឲ្យប្រជាពលរដ្ឋម្ចាស់ស្រុករាប់ម៉ឺននាក់ចេញពីតំបន់អង្គរ។๑๐,๐๐๐ គ្រូសារត្រូវបណ្ដេញចេញពីតំបន់អង្គរ។ដីដែលថាត្រូវរក្សាទុកការពារបេតិកភណ្ឌពិភពលោកធ្លាក់ទៅក្នុងកណ្ដាប់ដៃបក្ខពួកត្រកូលហ៊ុន?