๑–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑๐ វគ្គទី ๖ ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។
๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๔๒ «ផែនការរត់ចេញពីភូមិលាច»
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «លាម៉ែទៅធ្វើទាហាន» ច្រៀងដោយអធិរាជសម្លេងមាស​ស៊ីនស៊ីសាមុត។
«នាទីសុខភាពយើង»
វិធីរស់នៅ ហូបចុកដែលអាចជួយការពារ ពង្រឹង​និង​ពង្រីកចំនួន កោសិកាមេ (Stem Cells) ក្នុងខ្លួនយើងដោយមិនបាច់ចាក់បញ្ចូលបន្ថែមតាមសរសៃឈាម។

๕–«នាទីពីនេះពី័នោះ»

ព្រះយេស៊ូគ្រិស្ត រាជបុត្រព្រះយេហូវ៉ា រស់ឡើងវិញនៅថ្ងៃ Easter បីថ្ងៃក្រោយត្រូវចាប់ឆ្កាង។
វីរបុរសខ្មែរពិតប្រាកដ ចេះនិយាយយួនស្ទាត់ជំនាញ ថែមមានប្រពន្ធយួនទៅទៀត តែក៏ពុំបានធ្វើឲ្យលោកសឺងង៉ុកថាញ់ស្នេហាជាតិខ្មែរតិចជាងស្ដេចកំប៉ោងឬអ្នកណាដែលអួតថាខ្លួនឯងជាខ្មែរ​ ๑๐๐ % នោះឡើយ។ បុរីអង្គរនៅ NC, USA សូមឧទ្ទិសរូបសំណាកជូនវិញ្ញាណក្ខន្ធរបស់លោក! ៕