๑–«នាទីព្រះពុទ្ធសាសនា​»
សូមជូនធម៌នមស្ការព្រះរតនត្រ័យសម្រាប់អ្នកមិនទាន់ចេះសូត្រសោះ ភាគបញ្ចប់ ដោយនឹងសូត្រនមស្ការជាភាសាបាលី តាមដោយពាក្យប្រែជាភាសាខ្មែរ។
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๔๖ និយាយពីការបង្កើតអង្គការឧក្រឹដ្ឋជនសម្ងាត់ជាច្រើន​មានតាំងពីអង្គការឧក្រឹដ្ឋជនសម្ងាត់បាក់គី ដល់ អេសអូវ៉ាយនិងអង្គការឧក្រឹដ្ឋជនអាវខ្មៅជាដើម ទៅណាម្ដងៗ អាខ្វាងត្រូវអមការពារដោយអង្គរក្សទាំងក្នុងឯកសណ្ឋានទាហាន ទាំងស្លៀកពាក់ស៊ីវិល។
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងមនោសញ្ចេតនាសម័យថ្មីឈ្មោះ «ចិញ្ចៀនផ្កាស្មៅ» ច្រៀងដោយ​តារាអ្នកចម្រៀងយុវវ័យដែលកំពុងមានប្រជាប្រិយភាពខ្ពស់ ដួង វីរសិទ្ធ​នៃបទ «ប្រុសចិត្តខ្មៅនេះសមតែស្លាប់»​។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»​ របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង ។
វគ្គទី ๓ ស្ដីពីចលនាបះបោរប្រឆាំងបារាំង​នៅฺទសវត្សឆ្នាំ ๑๘๖๐ ។
និងការបះបោរប្រឆាំងព្រះរៀមដោយព្រះអង្គម្ចាស់ ស៊ីវត្ថា ព្រះរាជបុត្រពៅរបស់ព្រះបាទអង្គឌួង។
«នាទីពីនេះពីនោះ» 
រូបសំណាកស្ពាន់ជាងដទៃធ្វើ។
យើងចង់បានរូបពេលធ្វើឥស្សរៈ​និងខ្មែរសេរី។
ជាងបានសូនរូបពីដីឥដ្ឋ​បានរូបមិនសូវដូច។
ខ្លះថាមុខតូចមិនសើច​ឬ​ញញឹម។ អ្នកខ្លះដែលស្គាល់លោកសឺងង៉ុកថាញ់ពីតូចក្រូចឆ្មារមក​ថាមុខដូចលោកកាលពីក្មេង៕