๑–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๓๙ «ដំណើរគ្រោះថ្នាក់រត់ចេញទៅភូមិលាច» ប្រទះទាហានខ្មែរក្រហម​សំណាងវាចង់បានមួករបស់លោកពិន​យ៉ាថៃ​តែរលុងពេក។ ​សូមអធ្យាស្រ័យ ខ្ញុំប្ដូរកម្មវិធីផ្សាយ ឆ្លាស់នាទីរវាងថ្ងៃព្រហស្បតិ៍នឹងថ្ងៃសៅរ៍ ចុះឡើង ធ្វើឲ្យភ្លេចផ្សាយភាគទី ๓๙ នេះ​។
๒–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
វគ្គនេះនិយាយពីប្រតិបត្តិការហិរញ្ញវត្ថុ​គឺរឿងលុយរឿងកាក់ រឿងបំណុល​និងការប្រាក់សម្រាប់អ្នកកាន់សាសនាឥស្លាម។
๓–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» 
សូមជូននិទានរឿង «អាជ័យ» ដែលហ៊ានប្រមាថព្រះចេស្តាស្ដេចក្រុងចិនថា​ «មើលមុខស្ដេចចិនដូចមុខឆ្កែ…» និងរឿង «ស្ដេចក្រុងចិន» ។
๔–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងសម័យសាធារណរដ្ឋខ្មែរឈ្មោះ «ស្នេហ៍ឆ្លងវេហាស៍» ច្រៀងជាភាសាថៃដោយលោកស៊ីនស៊ីសាមុត​និងអ្នកស្រី​ឌីសាវេត​ក្នុងខ្សែភាពយន្តរួមសហការខ្មែរ-ថៃ​ ឈ្មោះដូចចម្រៀងកាលពីឆ្នាំ ๑๙๗๑​។
បទ «ស្នេហ៍ឆ្លងវេហាស៍» ដដែលច្រៀងដោយលោក​ស៊ីនស៊ីសាមុត​និងអ្នកស្រីឌីសាវេតដដែលតែច្រៀងជាភាសាខ្មែរ។​
๕–«នាទីសុខភាពយើង» សុំអភ័យទោស ថ្ងៃនេះគ្មានទេ។
๖–«នាទីពីនេះពីនោះ»  សុំអភ័យទោស ថ្ងៃនេះគ្មានទេ៕