๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
វគ្គនេះនិយាយពីការទស្សនាទីកន្លែងផ្សេងៗពេលធ្វើធម្មយាត្រា «ហាជ្ជី» នៅក្រុងម៉ាក់កះនិងមេទីណះ ព្រមទាំងលក្ខខណ្ឌនៃការសម្លេះសត្វ។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» 
ភាគ ๖_ភាគបញ្ចប់ នៃបាឋកថាដោយនរវិទូសាស្ត្រាចារ្យអាំងជូលានអំពីបេតិកភណ្ឌអរូបីនៅតំបន់រម្មណីយដ្ឋានប្រាសាទកោះកេរ្តិ៍ ក្រោយបានចុះបញ្ជី UNESCO ជាសម្បត្តិមនុស្សជាតិ។ វគ្គនេះលោកគ្រូឆ្លើយតបសំនួរអំពីពិធីកោរជុក​ឬពិធីឆ្លងវ័យ​និងទំនៀមទម្លាប់ផ្សេងៗទៀត។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងសម័យមុនអរគុណសន្តិភាព ២ បទឈ្មោះ «ស្អប់ប្រុសដែលកុហក» ច្រៀងដោយអ្នកស្រីហែមសុវណ្ណ​និង «បងស្រឡាញ់តែអូន» ច្រៀងដោយលោក រ៉មរើន
๔–«នាទីសុខភាពយើង»
សូមជូនសេចក្ដីអធិប្បាយអំពីមូលហេតុ​ដែល​បណ្តាលឱ្យ​ មនុស្សយើង «នោមញឹក​និង​រលាកតម្រង​នោម» ​ដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដកស្រង់ពីបទសម្ភាសន៍របស់លោកក្នុងការផ្សាយរបស់ទូរទស្សន៍ MJQTV។
๕–«នាទីពីនេះពីនោះ»