March 19, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/03-19-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេចជួនណាតមកជំរាបដល់វគ្គទី ๑๓ ។๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយលោកទេព ម៉េងឃាននៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๙๒ ។Zbigniew Brzezinski ជួបចរចារឿងធ្វើប្រក្រដីភាពចំណងទាក់ទងជាមួយមេដឹកនាំចិន តេង ស៊ាវភីង កាលពីឆ្នាំ ๑๙๗๙ ។๓–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមជូនចម្រៀង ๑ បទឈ្មោះ «យេីងខ្មែរតែមួយ» ស្នាដៃ original song របស់ខ្មែរ ច្រៀងដោយ៖ លោក ខាន់ ជែមស៍ នីកូ នៅ សុីនឿន ណូលី ថានុន កញ្ញា សុន ស្រីពេជ្រ ចំរើន សុភ័ក្រ្ត សុវត្ថឌីធិរីកា ស្រីណុន និងកញ្ញាសុជាតា។๔–«នាទីពីនេះពី័នោះ»Vladimir Putin ជាប់ឆ្នោតជាប្រធានាអាណត្តិទី ๕ ព្រោះកម្ចាត់គូប្រជែងចេញពីសង្វៀនអស់គ្មានសល់។រោងចក្រចម្រាញ់ប្រេងរុស្ស៊ីត្រូវដ្រូនអ៊ុយក្រែនឆេះអស់ជាច្រើនកន្លែង។ស្រីមុខក្រាស់រូបនេះកុហកគណៈកម្មាធិការសភាស៊ើបអង្កេតរឿងបះបោរ ๖ មករា ๒๐๒๑ ដើម្បីថតទូរទស្សន៍យកទៅផ្សាយលាបពណ៌លោកត្រាំ។ គេទើបនឹងរកឃើញឯកសារបង្ហាញការពិតស្ដីពី ๖ មករា ថាត្រាំពុំមែនអាក្រក់ជួជាតិដូចពួកបក្សប្រជាធិបតេយ្យចង់ឲ្យពិភពលោកឃើញននោះទេ។Nancy Pelosi យកសម្ដីដែល Trump និយាយមករិះគន់បែបក្រៅបរិបទ គឺសុំជេរសិនហើយ ទាំងដែល Trumpនិយាយពីការនាំចូលឡានដែលក្រុមហ៊ុនអាមេរិកយកទៅតម្លើងនៅបរទេសឯណោះសោះបែរជាថាចង់បង្ហូរឈាមប្រសិនបើចាញ់ឆ្នោតទៅវិញ។ បង្ហាញឲ្យឃើញពីភាពអយុត្តិធម៌ក្នុងសង្គមអាមេរិកបច្ចុប្បន្ន៕