๑–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑๐ វគ្គទី ๓ ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។
๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๓๘ «ខ្ញុំ និងប្រពន្ធសម្រេចចិត្តរត់ ដោយទុកណាវ៉ាត់នៅមន្ទីរពេទ្យ» ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ស្រណោះដីដែលបាត់ទៅ!»​ និពន្ធនិងច្រៀងដោយលោកកុយវណ្ណា​នៅប្រទេសបារាំង។

«នាទីសុខភាពយើង»

និយាយពីជម្ងឺ «ក្រិនថ្លើម»​ តើមានផ្លូវព្យាបាលវាទេ?