๑–«នាទីសំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹងឬអត្តសញ្ញាណខ្មែរវគ្គ ๒๙ និយាយអំពីពាក្យថា «ខម» ដែលក្នុងសៀវភៅវេយ្យាករណ៍ភាសាខ្មែរលោក Georges Maspéro បាននិយាយថាពួកលាវ ហៅខ្មែរឬ ខាមេនថា«ខម»។ពួកសៀមជឿថាអក្សរខមឬខ្មែរនេះសក្តិសិទ្ធិណាស់ទុកសម្រាប់ធ្វើកន្សែងយ័ន្តឬកត់ត្រាមន្តអាគមគាថាផ្សេងៗ។๒–«នាទីនិទានចិនរឿង សាមកុក»ភាគ ๑๗ កែតម្រូវ ៖ បងប្អូនរួមទឹកសម្បថទាំង ๓ គឺ Liu Bei, Guan Yu និង Zhang FeiLu Bu មេទ័ពសំខាន់និងពូកែបំផុតដែល Dong Zhuo នៅសល់។បងប្អូនទាំង ๓ ព្រួតដៃគ្នាវាយប្រយុទ្ធ Lu Bu បង្ខំឲ្យ Lu Bu ត្រូវតែរត់គេចខ្លួន។๓–«នាទីតន្ត្រីប្រចាំថ្ងៃអាទិត្យ»សូមជូនចម្រៀងអាមេរិកាំងឈ្មោះ «Always Remember Us This Way» ដកស្រង់ពីអាល្បុម A Star Is Born និពន្ធនិង ច្រៀងដោយ Lady Gaga ។๔–«នាទីពីនេះពីនោះ»Trump បន្តត្រូវគូបដិបក្ខតាមរករឿងគ្រប់ប្រការស្អេកស្កះតែក៏ចេះតែរបូតរួចខ្លួនមកម្ដងមួយម្ដងពីរករណី។ដើម្បីសាមគ្គីជាតិតទល់នឹងយួនដូចមានអ្នកស្នហាជាតិគេស្នើ តើក្រុមខាងលើ (បក្សប្រឆាំង) អាចចាប់ដៃរួមសាមគ្គីជាមួយអាពីនាក់ឪ-កូនខាងក្រោមនេះទេ?