March 10, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/03-10-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីសន្ទនាតុមូល» រវាងលោកថាច់ពីយ៉ា ប៉ែនវ៉ាណូ និង ប៊ុនឆន រំឭកខួបទី ๕๔ នៃថ្ងៃ ๑๘ មីនា ๑๙๗๐វគ្គទី ๒ បន្តសំនួរទី ๑ ថាតើអ្នកណាគួរត្រូវបន្ទោសជាងគេរឿងខ្មែរក្លាយទៅជាអាណានិគមរបស់យួននាពេលបច្ចុប្បន្ន៖ ការផ្លាស់ប្ដូររបបថ្ងៃ ๑๘ មីនា ๑๙๗๐ ឬ សម្ដេចសីហនុដែលធ្វើសង្គ្រាម ខ្មែរលន់នល់តទល់នឹងយួន យៀកកុង ឲ្យក្លាយទៅជាសង្គ្រាមខ្មែរទល់នឹងខ្មែរ គឺខ្មែរសាធារណរដ្ឋទល់នឹងខ្មែរក្រហមដែលមានសម្ដេចជាប្រមុខទីងមោង?๒–«នាទីសំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹងឬអត្តសញ្ញាណខ្មែរវគ្គ ๒๘ បន្តនិយាយអំពីរឿងស្ត្រីក្នុងសង្គមខ្មែរបុរាណ ឧទាហរណ៍ ស្រីកាឡកិណីដែលស្លាប់ទៅធ្លាក់នរកជ្រៅ។๓–«នាទីនិទានចិនរឿង សាមកុក» ភាគ ๑๖ ៖ បងប្អូនរួមទឹកសម្បថទាំង ๓ Liu Bei, Guan Yu, និង Zhang Fei បានចូលរួមកងទ័ពស្ដេចត្រាញ់ស្ម័គ្រចិត្តរបស់ Cao Cao។Lu Bu មេទ័ពសំខាន់និងពូកែបំផុតដែល Dong Zhuo នៅសល់។๔–«នាទីតន្ត្រីប្រចាំថ្ងៃអាទិត្យ»សូមជូនបទ «ព្រះត្រពាំងខេត្តខ្ញុំ មើលវាលធំធែង» ច្រៀងដោយ លោកថាច់អ៊ុករ៉ែន។๕–«នាទីពីនេះពីនោះ»ស្រុកខ្មែរត្រូវសៀមកាត់យកពីលិច យួនច្បាមយកពីកើត ថែមសព្វថ្ងៃកូនចៅយួននៅពេញស្រុកទៅទៀត បើនៅសល់កម្ពុជាដល់ឆ្នាំ ๒๐๕๐ ទើបអស្ចារ្យ៕